MacBook Pro ជំនាន់ថ្មីត្រូវបានគេរាយការណ៍មកថា នឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗនេះ

//s9.kh1.co/d3/d39f0276cf8345d8508bb86d740ba064aa664a6a.jpg
បច្ចេកវិទ្យា

 ០៤-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជាធម្មតា ក្រុមហ៊ុន Apple តែងតែរៀបចំព្រឹត្តិការណ៍ដែលផ្ដោតលើផលិតផល Mac នៅខែតុលាឬដើមខែវិច្ឆិកា។

បរទេស៖ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពនូវផលិតផល iPhone, iPad និង Apple Watch ជំនាន់ថ្មីរួចមកហើយ ប៉ុន្តែគេក៏កំពុងរង់ចាំការមកដល់សែស្រឡាយកុំព្យូទ័រ Mac ជំនាន់ថ្មីផងដែរ។ មានពាក្យចចាមអារ៉ាមជាច្រើនអំពីកុំព្យូទ័រ MacBook Pro ដែលត្រូវបានរចនាឡើងវិញទាំងស្រុង ដែលចេញនៅរដូវស្លឹកឈើជ្រុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mark Gurman ដែលអាចទុកចិត្តបាននៅទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា MacBook Pro នឹងដំណើរការដោយបន្ទះឈីប M1X ដែលនឹងមកដល់នៅខែក្រោយនេះ។ ជាធម្មតា ក្រុមហ៊ុន Apple តែងតែរៀបចំព្រឹត្តិការណ៍ដែលផ្ដោតលើផលិតផល Mac នៅខែតុលាឬដើមខែវិច្ឆិកា។

ដូចដែលបានកត់សម្គាល់ដោយគេហទំព័រ 9to5Mac លោក Gurman បានទស្សន៍ទាយថា ឈីប M1X នឹងមានពីរប្រភេទ។ លោក Gurman បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការទៅលើបន្ទះឈីបដែលមានដំណើរការខ្ពស់ សម្រាប់ Mac Pro នាពេលអនាគត និងឈីប M2 សម្រាប់ MacBook Air, iMac, និង MacBook Pro សេរ៊ីទាប៕

រូបតំណាង
រូបតំណាង

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T