អុញ! បុរសតួកគីម្នាក់ ជួយក្រុមសង្គ្រោះស្វែងរកមនុស្ស ដែលតាមពិតគេកំពុងតាមរកគាត់សោះ

//s9.kh1.co/33/3368ed8d9df6eb74d826e117e9bed396ecf602fa.jpg
សង្គម

 ៣០-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកជួយសង្គ្រោះម្នាក់បានស្រែកហៅឈ្មោះរបស់គាត់ ដែលបណ្ដាលឲ្យគាត់ឆ្លើយតបថា “ខ្ញុំនៅទីនេះ”

តួកគី៖ បុរសជនជាតិតួកគីម្នាក់ឈ្មោះថា Beyhan Mutlu អាយុ៥០ឆ្នាំ បានផឹកស្រាស្រវឹងជាមួយនឹងមិត្តភក្ដិរបស់គាត់ មុនពេលដែលគាត់បានវង្វេងចូលទៅក្នុងព្រៃម្នាក់ឯងកាលពីថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធមិនអាចទាក់ទងទៅកាន់ប្ដីតាមរយៈទូរសព្ទដៃប្រហែលជាពីរ ទៅបីម៉ោង ហើយដូច្នេះអ្នកស្រី ព្រមទាំងមិត្តភក្ដិរបស់ប្ដីបានសម្រេចចិត្តរាយការណ៍ទៅកាន់ប៉ូលិស ដើម្បីឲ្យជួយតាមស្វែងរក។

តួយ៉ាង ខណៈពេលកំពុងដើរកាត់ព្រៃ បុរសខាងលើបានឆ្លងកាត់ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តប៉ុន្មាននាក់ទៀត ដែលចូលរួមក្នុងបេសកម្មស្វែងរក ដោយគាត់មិនបានដឹងឡើយថាពួកគេកំពុងតាមស្វែងរកគាត់។ ទន្ទឹមនឹងនេះដែរ គាត់ក៏បានចូលរួមជាមួយក្រុមសង្គ្រោះ និងចាប់ផ្ដើមដើរតាមស្វែងរកទៅវិញទៅមកដូចគេឯងដែរ។ ហើយអស់រយៈពេលជាច្រើនម៉ោងមក មានអ្នកជួយសង្គ្រោះម្នាក់បានស្រែកហៅឈ្មោះរបស់គាត់ ដែលបណ្ដាលឲ្យគាត់ឆ្លើយតបថា “ខ្ញុំនៅទីនេះ” ដែលពួកគេទាំងអស់គ្នាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងផងដែរ។

យ៉ាងណាមិញ ខាងក្រុមអ្នកជួយសង្គ្រោះ ក៏បានជូនគាត់ត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព និងមិនច្បាស់ឡើយថា តើគាត់ត្រូវបានស្ដីបន្ទោសចំពោះសកម្មភាពរបស់គាត់ឬយ៉ាងណាទេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

បុរសខាងលើ និងអ្នកជួយសង្គ្រោះ
បុរសខាងលើ និងអ្នកជួយសង្គ្រោះ
សកម្មភាពតាមស្វែងរក
សកម្មភាពតាមស្វែងរក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T