រដ្ឋបាលខណ្ឌមានជ័យ អំពាវនាវបងប្អូនប្រជាពលរដ្ឋ កាន់បិណ្ឌនៅវត្តទាំងនេះ សូមដាក់ខ្លួនដាច់ដោយឡែក ឬប្រញាប់យកសំណាក

//s9.kh1.co/3f/3fac90dd0bef60889804db67060c44c75923aff9.jpg
សង្គម

 ២៧-កញ្ញា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខណ្ឌមានជ័យ បានធ្វើការប្រកាសដល់ប្រជាពលរដ្ឋ ដែលបានកាន់បិណ្ឌនៅវត្តទាំង០៤ នៅក្នុងរាជធានីភ្នំពេញ ​​ឱ្យ​ដាក់ខ្លួនដាច់ដោយឡែក ឬក៏យកសំណាកមកពិនិត្យរកមេរោគកូវីដ១៩ ប្រសិនបើសង្ស័យថាខ្លួនបានឆ្លងកូវីដ១៩រួចហើយ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើការប្រកាសដល់ប្រជាពលរដ្ឋ ដែលបានកាន់បិណ្ឌនៅវត្តទាំង០៤ នៅក្នុងរាជធានីភ្នំពេញ ​​ឱ្យ​ដាក់ខ្លួនដាច់ដោយឡែក ឬក៏យកសំណាកមកពិនិត្យរកមេរោគកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រដ្ឋបាលខណ្ឌមានជ័យបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ដែលបានចូលរួមកាន់បិណ្ឌនៅវត្តចាក់អង្រែក្រោម វត្តសន្សំកុសល វត្តដំបូកខ្ពស់ និងវត្តពោធិ៍ញាណ សូមដាក់ខ្លួនដាច់ដោយឡែក និងប្រញ៉ាប់នៅយកសំណាកនៅទីតាំងវត្តខាងលើដោយក្រុមគ្រូពេទ្យធីតា។ ប្រសិនបើមានអការៈមិនស្រួលដោយសង្ស័យជំងឺកូវីដ១៩ ប្រញ៉ាប់ទាក់ទងអាជ្ញាធរដែលនៅជិតផ្ទះលោកអ្នក។

អាស្រ័យហេតុនេះ សូមរក្សាឱ្យបាននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជាន់៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T