លក្ខណៈគ្រួសារមែន តែថ្ងៃខួប ដួង ហ្សូរីម៉ា មើលទៅ រីករាយខ្លាំង ចំហាយកក់ក្តៅ(មានវីដេអូ)

//s9.kh1.co/92/92e0b82c6c40e4abc4ebca6438e488827df18138.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រៀបចំលក្ខណៈគ្រួសារតូចតាចមែនពិត តែថ្ងៃខួបកំណើត តារាស្រី ដួង ហ្សូរីម៉ា មើលហើយរីករាយជំនួស ចំហាយកក់ក្តៅ ខ្លាំងក្លាយ

រាជធានីភ្នំពេញ ៖ ដូចដែរបានស្គាល់រួចមកហើយថា ប្អូនស្រីពៅតារាស្រី ឌួង ហ្សូរីដា គឺកញ្ញា ឌួង ហ្សូរីម៉ា បើទោះបីជា បានឃ្លាតឆ្ងាយពី​វង់សិល្បៈយូរហើយក្តី តែរូបនាង នៅតែមានប្រជាប្រិយភាព និងទទួលការគាំទ្រពី បណ្តាមហាជនដូចមុន ខណៈពេលនេះ រូបនាងមមាញឹកខ្លាំង នឹងជំនួញរបស់ខ្លួន និងបងស្រីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ ជាថ្ងៃកំណើតរបស់តារាសម្តែងរូបនេះ ខណៈអ្នកម៉ាក់ និងបងស្រីម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅ ប្រទេសថៃ ហើយរស់នៅកម្ពុជាតែ២នាក់បងប្អូនមែន ទៀតសោត កម្មពិធីបានរៀបចំ ក្នុងលក្ខណៈគ្រួសារ ដោយគេឃើញមាន គ្រួសាររបស់តារាសម្តែង នៅ សូនីតា និងមិត្តភក្តិជិតស្និទ តែប៉ុន្មាននាក់ចូលរួមប៉ុណ្ណោះ។

ផ្ទុយទៅវិញ ទិដ្ឋភាពក្នុងថ្ងៃកំណើត មើលទៅពិតជា កក់ក្តៅខ្លាំងណាស់ ដោយម្នាក់ៗមានស្នាមញញឹមយ៉ាងស្រស់បំព្រង មិនតែប៉ុណ្ណោះ រូបនាងក៏ទទួលពាក្យជូនពរពី បងស្រី ឌួង ហ្សូរីដា យ៉ាងដូច្នេះថា ៖

ជូនពរអោយ នីតនីត ជួបតែសំណាងល្អគ្រប់យ៉ាងក្នុងជីវឹត ជាពិសេសជួបតែមនុស្សល្អៗ និង បន្តខិតខំប្រឹងរកសុី ប្រឹងឡាយ បន្ថែមទៀតដើម្បីបានចំណូល ចង់ទិញរបស់ដែលខ្លួនចង់បានដោយមិនបាច់សុំពីបងៗ និង ម្តាយទៀតទេ៕

ឌួង ហ្សូរីដា

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឌួង ហ្សូរីម៉ា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T