មិនធម្មតា! បទចម្រៀងមួយបទនេះរបស់ក្រុម Blackpink មានអ្នកចូលទស្សនាដល់ទៅ១.៧ ពាន់លានដង (មានវីដេអូ)

//s9.kh1.co/d5/d51b498ef87e8e8b58b07769cb6dfdb652b60f2c.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតា! បទចម្រៀងមួយបទនេះ របស់ក្រុម Blackpink មានអ្នកចូលទស្សនាដល់ទៅ ១.៧ ពាន់លានដង

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញ ក្រុម BLACKPINK បានបំបែកឯតទគ្គកម្មជាវីដេអូចម្រៀងរបស់ក្រុមចម្រៀង K-pop ដែលមានចំនួនអ្នកមើលច្រើនជាងគេបំផុត នៅលើបណ្តាញយូធូប។ យោងតាមផលិតកម្ម YG Entertainment គិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ វេលាម៉ោងប្រហែល ៧ យប់ KST វីដេអូចម្រៀងរបស់ BLACKPINK ចំណងជើងថា “ DDU-DU DDU-DU” មានចូលទស្សនាច្រើនជាងគេបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់បទ“ DDU-DU DDU-DU” ទទួលបានការមើល ១,៧ ពាន់លានដង នៅលើយូធូប។ ១,៧ ពាន់លានគឺជាចំនួនទស្សនា ខ្ពស់បំផុតដែលមិនធ្លាប់មានតាមរយៈវីដេអូចម្រៀងរបស់ក្រុមចម្រៀង K-pop ។

បទចម្រៀង "DDU-DU DDU-DU" របស់ BLACKPINK ត្រូវបានបញ្ចេញនៅលើបណ្តាញយូធូប ជាលើកដំបូងនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៨ ដែលជាចំណងជើងបទចម្រៀងអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេគឺ 'SQUARE UP'។

សូមជម្រាបថា នៅពេលបញ្ចេញបទចម្រៀង “ DDU-DU DDU-DU” នេះ គឺទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនចំពោះបទភ្លេងច្រៀងបន្ទរដ៏គួរឱ្យចាប់អារម្មណ៍ក៏ដូចជាក្បាច់រាំដ៏លេចធ្លោដែលសមាជិកក្រុម បានធ្វើត្រាប់តាមកាំភ្លើងដោយម្រាមដៃរបស់ពួកគេ៕

ប្រភព៖ Allkpop

Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
ចម្រៀង DDU DU DDU DU
ចម្រៀង DDU DU DDU DU
វីដេអូចម្រៀង DDU DU DDU DU
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T