ពុទ្ធោ នេះតម្លៃខ្លួនរបស់ពូជសុនក លំដាប់ខ្ពស់ ថ្លៃស្មើដី២ឡូតិ៍ឯណោះ

//s9.kh1.co/d5/d5b2cd95ab70ee1ad898af46f700adc06a9f25cc.png
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មកដឹងតម្លៃខ្លួនរបស់ពូជសុនក លំដាប់ខ្ពស់ទាំង១០ក្បាលនេះ ថ្លៃខ្លួនស្មើដី២ឡូតិ៍ឯណោះ

យល់ដឹង: ជាការពិតសត្វឆ្កែ ឬសុនក គឺជាប្រភេទសត្វមួយប្រភេទដែលមានមនុស្សជាច្រើនស្រឡាញ់ និងពេញចិត្ត ដោយសារតែរូបរាង និងសមត្ថភាពដ៏វ័យឆ្លាត រហ័សរហួន ស្តាប់បង្គាប់ម្ចាស់ រហូតដល់ធ្វើឲ្យអ្នកខ្លះសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារសម្រាប់ទិញឆ្កែប្រភេទខ្លះយកមកចិញ្ចឹមថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត សូមលើកយកពូជសុនកចំនួន១០ប្រភេទ ដែលត្រូវបានគេធ្វើចំណាត់ថ្នាក់ និងរាប់បញ្ចូលទៅក្នុងតារាងតម្លៃពូជសុនកប្រចាំពិភពលោកដែលមានតម្លៃថ្លៃជាងគេ ដោយនៅក្នុងនោះរួមមាន៖

១/.ពូជសុនកប្រភេទ Samoyed 

  សុនកប្រភេទ Samoyed 
  សុនកប្រភេទ Samoyed 

ដោយសារតែសមត្ដភាពរហ័សរហួន និងភាពវ័យឆ្លាត ព្រមទាំងរូបរាងដ៏ស្រស់សោភា សុនកប្រភេទ Samoyed នេះ មានតម្លៃខ្លួនចាប់ពី ៤ពាន់ដុល្លារ ដល់៨ពាន់ដុល្លារសហរដ្ឋអាមេរិក នេះបើតាមការប៉ាន់ប្រមាណរបស់ គេហទំព័រ outsideonline.com

២/. ពូជសុនកប្រភេទ English Bulldog 

  សុនកប្រភេទ English Bulldog 
  សុនកប្រភេទ English Bulldog 

មានមុខមាត់រៀងក្រញ៉ូវមិនសូវរីកបន្តិចមែន ប៉ុន្តែសុនកប្រភេទ English Bulldog នេះ បានជាប់នៅក្នុងបញ្ជឺសត្វឆ្កែពេញនិយមបំផុតនៅសហរដ្ឋអាមេរិក ដោយមានមនុស្សជាច្រើនសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារ សម្រាប់ទិញដៃគូដ៏កំសត់មួយក្បាលនេះមកចិញ្ចឹម។ ជាក់ស្តែងតាមការប៉ាន់ប្រមាណសត្វសុនកប្រភេទនេះ មានតម្លៃខ្លួនចាប់ពី ២៥០០ដុល្លារ ដល់៩០០០ ដុល្លារឯណោះ។

៣/.ពូជសុនកប្រភេទ Chow Chow 

  សុនកប្រភេទ Chow Chow
  សុនកប្រភេទ Chow Chow

សុនកដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់ប្រភេទនេះ កាលដើមឡើយ មានប្រភពចេញពីតំបន់អាកទិក និងធ្លាប់ប្រ់ប្រាស់ជាឆ្កែសម្រាប់ជួយកម្លាំងក្នុងការធ្វើការ ប៉ុន្តែសព្វថ្ងៃនេះភាគច្រើនវាត្រូវបានគេយកមកចិញ្ចឹមប្រៀបបីដូចជាសមាជិកក្នុងក្រុមគ្រួសារទៅវិញ។ ចំណែកឯតម្លៃខ្លួនវាវិញ ចន្លោះពី៣០០០ ទៅ៨៥០០ ដុល្លារសហរដ្ឋអាមេរិក។

៤/.ពូជសុនកប្រភេទ Lowchen 

  សុនកប្រភេទ Lowchen
  សុនកប្រភេទ Lowchen

Lowchenមានន័យថា“ តោតូច” នៅក្នុងភាសាអាឡឺម៉ង់ ហើយក៏ជាឈ្មោះដែលសាកសមសម្រាប់ឆ្កែតូចដ៏មានទេពកោសល្យ និងរហ័សរហួនមួយនេះ។ វាមានតម្លៃចន្លោះពី ៥០០០ ទៅ៨០០០ ដុល្លារសហរដ្ឋអាមេរិក។

៥​/.ពូជសុនកប្រភេទ Rottweiler 

  សុនកប្រភេទ Rottweiler 
  សុនកប្រភេទ Rottweiler 

Rottweilers ជាប្រភេទសុនកដែលមានទេពកោសល្យច្រើនព្រោះវាមានរាងកាយដ៏រឹងមាំនិងមានថាមពល។ សុនកប្រភេទនេះមានតម្លៃចន្លោះពី ២០០០ ដល់៨០០០ដុល្លារសហរដ្ឋអាមេរិក។

៦/. ពូជសុនកប្រភេទ Tibetan Mastiff 

  សុនកប្រភេទ Tibetan Mastiff
  សុនកប្រភេទ Tibetan Mastiff

សុនក ដ៏សែនស្រស់ស្អាត និងពោរពេញដោយរោមមួយប្រភេទនេះ មានតម្លៃខ្លនចន្លោះពី២២០០ ដល់៧០០០ ដុល្លារសហរដ្ឋអាមេរិក។

៧/.ពូជសុនកប្រភេទ Akita 

  សុនកប្រភេទ Akita
  សុនកប្រភេទ Akita

Akita ជាពូជសុនកមួយប្រភេទដែលមានដើមកំណើតនៅប្រទេសជប៉ុន។ វាមានតម្លៃខ្លួនចន្លោះពី១៥០០ ដល់៤៥០០ដុល្លារសហរដ្ឋអាមេរិក។

៨/.ពូជសុនកប្រភេទ Pharaoh Hound

  សុនកប្រភេទ Pharaoh Hound
  សុនកប្រភេទ Pharaoh Hound

សុនក បានកម្ពស់១ក្បាលនេះវិញ ក៏មានតម្លៃខ្ពស់គួរសមដែរ ដោយវាមានតម្លៃចាប់ពី ២៥០០ ដល់៦០០០ដុល្លារ។

៩/.ពូជសុនកប្រភេទ Saluki

  សុនកប្រភេទ Saluki
  សុនកប្រភេទ Saluki

ទោះបីជាវាមានស្គម និងស្វិតបន្តិចមែន ប៉ុន្តែសុនកមួយប្រភេទនេះ ត្រូវបានគេរាប់ចូលក្នុងចំណាត់ថ្នាក់សុនកដែលថ្លៃជាងគេបំផុត ដោយវាមានតម្លៃ ២៥០០ដុល្លារសហរដ្ឋអាមេរិក

១០/.ពូជសុនកប្រភេទ Irish Wolfhound

  សុនកប្រភេទ Irish Wolfhound
  សុនកប្រភេទ Irish Wolfhound

Wolfhounds ជាសុនកដ៏ពិសេសមួយ ដោយត្រូវបានជនជាតិអៀរឡង់ ស្រលាញ់និងចូលចិត្ត ដោយសារសមត្ថភាពកីឡារបស់ពួកគេជាពិសេសការស៊ូទ្រាំនឹងការរត់ រហូតដល់មានសុភាសិតអៀរឡង់មួយដើម្បីពិពណ៌នាអំពីបុគ្គលិកលក្ខណៈរបស់ពួកគេ “ ទន់ភ្លន់នៅពេលត្រូវគេវាយហើយកាចសាហាវនៅពេលបង្កហេតុ”។ វាមានតម្លៃចាប់ពី១៥០០ ដល់២០០០ ដុល្លារសហរដ្ឋអាមេរិក៕

ប្រភពដកស្រង់: www.outsideonline.com/culture/active-families/kids-backpacking-llama-rentals/ 

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T