ស្ងាត់ៗ Bayern Munich បានបើកការចរចាយកតារាជួរមុខរបស់ Chelsea រូបនេះហើយ

//s9.kh1.co/21/21983d7e62f9f25f76bff9409c7a00f2f120ac06.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Bayern Munich បានចាប់ផ្ដើមការចរចាទិញយកខ្សែការពារឆ្នើមរបស់ Chelsea

អង់គ្លេស៖ ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថាបានបើកការចរចានាំយកខ្សែការពារ Antonio Rudiger ដោយគ្មានតម្លៃខ្លួនពេលរូបគេអស់កុងត្រាជាមួយ Chelsea នៅឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Antonio Rudiger
ខ្សែការពារ Antonio Rudiger

លោកគ្រូបង្វឹក Thomas Tuchel បានបង្ហើបថាក្លិប Chelsea កំពុងស្វះស្វែងចរចាបន្តកុងត្រាថ្មីដល់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះដោយសារគេចាត់ទុកជាកីឡាករស្នូលម្នាក់របស់ក្រុមខណៈកុងត្រាចាស់របស់ Rudiger នឹងអស់សុពុលភាពនៅឆ្នាំក្រោយនេះហើយ។

ខ្សែការពារ Antonio Rudiger
ខ្សែការពារ Antonio Rudiger

យ៉ាងណាមិញប្រភពពី Goal បានបង្ហើបថា Bayern Munich នៅតែមិនបោះបង់ការតាមយក Rudiger ហើយការចរចានេះក៏បានចាប់ផ្ដើមជាមួយភ្នាក់ងាររបស់គេគឺលោក Sahr Senesie បណ្ដើរៗហើយដែរ។

ខ្សែការពារ Antonio Rudiger
ខ្សែការពារ Antonio Rudiger

ក្រៅពី Bayern Munich គឺ Paris Saint-Germain និង Real Madrid ក៏ចង់បានកីឡាករវ័យ២៨ឆ្នាំរូបនេះដែរដោយកំពុងឃ្លាំមើលស្ថានការណ៍របស់គេ។

ខ្សែការពារ Antonio Rudiger
ខ្សែការពារ Antonio Rudiger

Antonio Rudiger ផ្ទេរពីក្លិប Roma មក Chelsea កាលពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន១០៤ប្រកួត៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T