ទោះមុខមិនស្អាត ឲ្យតែអ្នកមានចំណុចនេះ មានមន្តស្នេហ៍មិនស្ទើរ ស្រីៗដឹងតែលង់

//s9.kh1.co/92/92448c746fd0eaaa2163b31cbd00f9f89c7b68a3.jpg
នារី

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មន្តស្នេហ៍ពិសេសទាំង៥នេះរបស់មនុស្សប្រុស ឱ្យតែបញ្ចេញមក មនុស្សស្រីច្បាស់ជាងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយក៏ពិបាកក្នុងការដកចិត្តវិញដែរ។

យល់ដឹង៖ មនុស្សប្រុសភាគច្រើន អាចនឹងយល់ថាខ្លួនពួកគេគឺជាមនុស្សប្រុស អញ្ចឹងហើយ គឺមិនងាយនឹងធ្វើឱ្យមនុស្សស្រី មកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ពួកគេបានឡើយ ក៏ប៉ុន្តែវាមិនមែនជាការពិតទេ ព្រោះមនុស្សប្រុសក៏មានមន្តស្នេហ៍ពិសេសរបស់ខ្លួន ដែលអាចធ្វើឱ្យស្រីៗជាច្រើន ធ្លាក់ក្នុងអន្លង់ស្នេហ៍៍បានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ឱ្យតែមនុស្សប្រុសមានមន្តស្នេហ៍ពិសេសៗ ដូចដែលបានរៀរាប់នៅខាងក្រោមនេះ គឺមិនខ្វះឡើយមនុស្សស្រី ដែលមកចាប់អារម្មណ៍លើ និងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនោះ លើសពីនេះ អាចក្លាយទៅជាមនុស្សប្រុសសម្បូរស្នេហ៍ ដែលទៅណាមកណា ក៏មានមនុស្សស្រីចង់ក្បែរ។

មន្តស្នេហ៍ទាំង៥របស់មនុស្សប្រុស ដែលអាចធ្វើឱ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍បានមួយរំពេច៖

១. ការតុបតែងខ្លួន

រូបតំណាង
រូបតំណាង

ការតុបតែងខ្លួនរបស់មនុស្សប្រុស វាក៏ជាផ្នែកមួយដ៏សំខាន់ នៃភាពទាក់ទាញដ៏មានមន្តស្នេហ៍របស់មនុស្សប្រុស ទៅកាន់មនុស្សស្រីដែរ ព្រោះថាការតុបតែងខ្លួនឱ្យមានភាពស្រស់សង្ហា និងមើលទៅ មានភាពសមសួនជាសុភាពបុរសពិតនោះ គឺវាបានឆក់យកបេះដូងមនុស្សស្រីជាច្រើន បានមួយរំពេច ដោយគ្រាន់តែបានឃើញភ្លាម។

២. ក្លិនខ្លួនក្រអូប

រូបតំណាង
រូបតំណាង

មនុស្សប្រុសភាគច្រើន មិនសូវបានដឹងទេថា ក្លិនខ្លួនវាក៏ជាអ្វីម្យ៉ាងដ៏សំខាន់មួយ ដែលជាមន្តស្នេហ៍ដ៏មានភាពទាក់ទាញជាខ្លាំង ទៅដល់មនុស្សស្រី ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ លើសពីនេះ បើទោះបីជាទើបតែជួបលើកទីមួយក៏ដោយ ក៏មនុស្សស្រីអាចធ្លាក់ក្នុងអន្លង់ស្នេហ៍ក្នុងមួយរំពេចបានដែរ ដោយសារតែក្លិនខ្លួនដ៏ក្រអូប របស់មនុស្សប្រុស គឺជាមន្តស្នេហ៍ដ៏ទាក់ទាញ។

៣. ស្នាមញញឹម

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលរួសរាយរាក់ទាក់ និងតែងមានស្នាមញញឹម ភាគច្រើនតែងតែអាចឆក់យកបេះដូងមនុស្សស្រីបានយ៉ាងឆាប់រហ័ស ព្រោះថាភាពរួសរាយ និងស្នាមញញឹមរបស់មនុស្សប្រុស នៅពេលដែលបញ្ចេញមកម្តងៗ គឺវាពិតជាធ្វើឱ្យមនុស្សស្រីជាច្រើន ដែលបាននៅជិត ងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លាំងណាស់ ដោយសារតែមនុស្សស្រីគ្រប់រូប ​ តែងតែចង់នៅក្បែរមនុស្ស ដែលអាចធ្វើឱ្យពួកគេមានភាពរីករាយ និងមានស្នាមញញឹមបាន។

៤. ចំណេះដឹង

រូបតំណាង
រូបតំណាង

ចំណេះដឹងរបស់មនុស្សប្រុស គឺពិតជាសំខាន់ខ្លាំងណាស់ ហើយវាក៏ជាមន្តស្នេហ៍ ដ៏ទាក់ទាញមួយរបស់មនុស្សប្រុសដែរ ម្យ៉ាងវិញទៀត ចំណេះដឹងនេះ ក៏មិនបានសំដៅទៅលើកម្រិត នៃការសិក្សានៅសាលាដែរ តែវាជាចំណេះដឹងទូទៅ ដែលអាចយកមកប្រើប្រាស់ នៅក្នុងជីវិតប្រចាំថ្ងៃបាន ជាពិសេស ជាមនុស្សប្រុសដែលមានការយល់ដឹងរឿងច្រើន នៅក្នុងសង្គម។

៥. អត្តចរិតល្អ

រូបតំណាង
រូបតំណាង

អត្តចរិតល្អរបស់មនុស្សប្រុស វាក៏ជាមន្តស្នេហ៍មួយ ដែលសំខាន់ខ្លាំងណាស់ដែរ ព្រោះថាអត្តចរិតដែលបង្ហាញចេញមក តាមរយៈការគោរព និងឱ្យតម្លៃលើមនុស្សជុំវិញខ្លួន និងជាមនុស្សប្រុស មិនចេះមានអំនួតនោះហើយ ទើបអាចធ្វើឱ្យមនុស្សស្រីងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ បានមួយរំពេច បែបនេះហើយ បានជាអត្តចរិតល្អរបស់មនុស្សប្រុស វាជាមន្តស្នេហ៍មួយ ដែលអាចទាក់ទាញចិត្តមនុស្សស្រី ឱ្យមកចាប់អារម្មណ៍លើបាន៕

ប្រភពinspiringtips

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T