ក្រុមហ៊ុនហង្សមាស បានប្រកាសចេញនូវបង្កើតកាបូបប្រេនថ្មី «Franando» សម្រាប់ទីផ្សារកម្ពុជាហើយ ក្នុងវិស័យ Fashion ដើម្បីដើរឲ្យទាន់ក្នុងសម័យកាល នាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី ៥ ខែកក្កដា សៀវភៅ បានធ្វើឡើងយ៉ាងអធឹកអធម ស្ទូឌីយោហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអន២ (សែនសុខ) ក្រោមវត្តមានអាយដលប្រុស ស្រី ក៏ដូចជា បុគ្គលល្បីឈ្មោះនៅលើបល្បីឈ្មោះនៅលើបណ្តាញសង្គម ភ្ញៀវកត្តិយសជាច្រើនរូប និងវត្តមានសារព័ត៌មានធំៗ មកពីស្ថាប័នផ្សេងៗគ្នាផងដែរ។



កូនពៅបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនហង្សមាស ត្រូវបានបង្កើតឡើងដោយ លោកស្រី អុឹង គីមលាង នាយិកា និងស្ថាបនិក Franando ដោយផ្ទាល់ ដែលជាផលិតផលកាបូបប្រណិតសម្រាប់ សុភាពនារីទាន់សម័យ។
ជាមួយគ្នានេះដែរ លោកស្រី អុឹង គីមលាង នាយិកា និងស្ថាបនិក Franando បានមានប្រសាសនិ៍ថា៖
«យីហោ Franando បង្កើតឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាទទួលបានសម្ភារៈ ប្រកបដោយប្រណិតភាព ជាមួយតម្លៃសមរម្យ ចាប់ពី ៤០ដុល្លារ ដល់ ៨០ដុល្លារ ដោយយកទៅប្រើប្រាស់ មានទំនុកចិត្ត មានភាពស៊ីវីល័យ គុណភាពខ្ពស់ បូករួមទៅនឹង ម៉ូដពោរពេញទៅដោយសហសម័យ ដេញឲ្យទាន់សម័យកាល (Trending)។

បន្ថែមពីនេះ លោក លី ងៀប នាយកប្រតិបត្តិនៃ Franando មានក៏បានលើកឡើងបន្ថែមផងដែរថា៖
«ការផលិតផលិតផលរបស់យើង ត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ជាច្រើនលើកច្រើនសារ មុនការដាក់ផលិតផលលក់លើទីផ្សារ ជាមួយវត្ថុនៃគ្រឿងបង្គុំ សុទ្ធសឹងធ្វើឡើងមានស្តង់ដាខ្ពស់ ក៏ដូចជានឹងគុណភាពខ្ពស់ផងដែរ។
អ្វីដែលកាន់តែពិសេស លោកស្រី អុឹង គីមលាង នាយិកា និងស្ថាបនិក Franando បានប្រកាស ផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% គ្រប់ផលិតផលទាំងអស់របស់ Franando ដែលមានរយៈពេល ៧៨ ម៉ោង ឬស្មើនឹង ២ថ្ងៃ នាឱកាសដ៏វិសេសវិសាល ក្នុងការសម្ពោធដាក់លក់ជាផ្លូវការនេះផងដែរ៕





