រៀបការហើយក៏ដោយ មនុស្សស្រីមិនគួរឈប់ធ្វើរឿងទាំងនេះទេ

//s9.kh1.co/33/3363d8b47707aef5413bd36170719eb9bcafc580.jpg
នារី

 ០៧-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

រៀបការមានកូនហើយក៏ដោយ ក៏មនុស្សស្រីមិនគួរណាឈប់ធ្វើរឿងទាំងអស់នេះទេ ព្រោះរឿងទាំងនេះ គឺពិតជាសំខាន់ខ្លាំងក្នុងជីវិតជាមនុស្សស្រី។

យល់ដឹង៖ ជាមនុស្សស្រីរៀបការហើយក៏ដោយ ក៏មិនមែនបានន័យថា អ្នកត្រូវបោះបង់ចោលរឿងណាដែលអ្នកធ្លាប់តែធ្វើនៅពេលដែលនៅលីវនោះទេ អ្នកមានសិទ្ធគ្រប់គ្រាន់ក្នុងការធ្វើអ្វីដើម្បីខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់មនុស្សស្រីគ្រប់រូប ទោះបីរៀបការមានកូនហើយក៏ដោយ ក៏អ្នកមិនគួរឈប់ធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដើម្បីខ្លួនឯងដែរ ព្រោះរឿងទាំងនេះ នឹងធ្វើឱ្យអ្នកបន្តរស់នៅក្នុងជីវិតមួយដែលពោរពេញដោយមានក្តីសុខ។

រៀបការហើយក៏ដោយ មនុស្សស្រីមិនគួរឈប់ធ្វើរឿងទាំងនេះទេ៖

១. ឈប់មើលថែខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនគួរណា ឈប់មើលថែខ្លួនឯងនោះទេ ទោះរៀបការមានប្តី មានកូនដែលត្រូវមើលថែក៏ដោយ ព្រោះបើអ្នកមិនមើលថែខ្លួនឯងឱ្យមានសុខភាពល្អ ទាំងផ្លូវចិត្តនិងផ្លូវកាយ អ្នកមានសមត្ថភាពឯណាទៅមើលថែពួកគេនោះ ដូច្នេះហើយមុននឹងគិតគូដល់ប្តីនិងកូន អ្នកត្រូវចេះមើលថែទាំខ្លួនឯង ឱ្យបានល្អជាមុនសិន។

២. ឈប់រកលុយ

រូបតំណាង
រូបតំណាង

ទោះបីជាដឹងថា មនុស្សស្រីក្រោយពេលរៀបការហើយ ត្រូវបំពេញតួនាទីជាប្រពន្ធល្អ ដែលត្រូវធ្វើជាស្ត្រីមេផ្ទះក៏ពិតមែន តែមិនគួរណាឈប់ធ្វើការរកលុយនោះទេ ព្រោះថាការនៅផ្ទះចាយតែលុយប្តី វាមិនស្រួលឡើយ អាចធ្វើឱ្យប្តីមើលងាយទៀតផង ហេតុនេះ មនុស្សស្រីមិនគួរឈប់រកលុយដោយខ្លួនឯង ដើម្បីយកមកសាងសងគ្រឹះដ៏រឹងមាំសម្រាប់ខ្លួនឯងឡើយ។

៣. ឈប់តែងខ្លួន

រូបតំណាង
រូបតំណាង

ជាមនុស្សស្រីត្រូវតែស្អាតជានិច្ច មិនថារៀបការរួច ឬមានកូនហើយក៏ដោយនោះទេ ព្រោះនៅពេលដែលសម្រស់អ្នកបាក់ វាមានតែធ្វើឱ្យប្តីអ្នកមានអារម្មណ៍មិនល្អជាមួយអ្នក ទោះគេស្រលាញ់អ្នកប៉ុណ្ណាក៏ដោយ ហើយវាក៏ធ្វើឱ្យអ្នករស់នៅដោយគ្មានទំនុកចិត្តលើខ្លួនឯង អញ្ចឹងហើយ មិនគួរណាឈប់តែងខ្លួនទេ ត្រូវតែស្រស់ស្អាតជារៀងរាល់ថ្ងៃ។

៤.​ ឈប់ផ្តល់ពេលវេលាឱ្យខ្លួនឯង

រូបតំណាង
រូបតំណាង

ពិតណាស់ មនុស្សស្រីដែលរៀបការមានគ្រួសាររួច គឺតែងតែរវល់ដល់ឃ្លាមិនចង់រួច តែទោះជាយ៉ាងណា ក៏មិនគួរឈប់ផ្តល់ពេលវេលាឱ្យខ្លួនឯង បានដើរលេងសប្បាយជួបជុំមិត្តភក្តិខ្លះដែរ ព្រោះជីវិតតទៅមុខទៀត យើងម្នាក់ៗសុទ្ធតែមិនអាចដឹងមុន ដូច្នេះការចេះផ្តល់ពេលវេលាឱ្យខ្លួនឯង គឺប្រៀបដូចជាការផ្តល់ក្តីសុខឱ្យខ្លួនឯងដែរអញ្ចឹង។

៥. ឈប់ចូលក្នុងសង្គមមនុស្ស

រូបតំណាង
រូបតំណាង

មនុស្សស្រី ត្រូវតែចេះធ្វើខ្លួនឱ្យក្លាយទៅជាប្រពន្ធដ៏ឆ្លាត ទើបប្តីមិនហ៊ានមើលងាយ ហេតុនេះហើយ មនុស្សស្រីរៀបការរួច មិនគួរណាឈប់ចូលក្នុងសង្គមមនុស្សនោះទេ ព្រោះវានឹងធ្វើឱ្យអ្នកតាមលែងទាន់សង្គម ហើយក៏កុំនៅតែផ្ទះពេក ចេញក្រៅស្គាល់ពីសង្គមឱ្យបានច្រើន ទើបអ្នកអាចក្លាយជាមនុស្សស្រីខ្លាំង និងអាចជួយប្តីបាន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T