មិនបោះបង់! Everton គ្រោងនឹងចែចូវយកកីឡាករ Man UTD រូបនេះម្ដងទៀត នាខែមករា

//s9.kh1.co/db/dba8926a879138d85efbb02303192bcc2cbd4c7a.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Everton គ្រោងនឹងចែចូវយកកីឡាករ Man UTD រូបនេះម្ដងទៀត នាខែមករា។

អង់គ្លេស៖ យោងតាមកាសែត Liverpool Echo បានឲ្យដឹងថា ក្រុម Everton អាចនឹងដាក់សំណើខ្ចីជើងខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United សាជាថ្មី នាខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Van de Beek 
Van de Beek 

ពិតណាស់ ក្រុមស្កគ្រាប់ Everton ក៏បានព្យាយាមចុះហត្ថលេខាយកកីឡាករសញ្ជាតិហូឡង់រូបនេះដែរ កាលកំលុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ ប៉ុន្ដែត្រូវបានក្រុម Man United បដិសេធ។

ថ្វីត្បិតក្រុមរបស់លោក Ole Gunnar Solskjaer ព្យាយាមរក្សាទុកកីឡាករវ័យ ២៤ឆ្នាំរូបនេះទុកក៏ដោយ តែរូបគេស្ទើរតែពុំមានឳកាសបង្ហាញខ្លួន ពោលទើបចូលលេងជាជម្រើសដំបូងបាន ២លើកនៅរដូវកាលថ្មីនេះ គឺនៅក្របខណ្ឌ Champions League និង EFL Cup។ ខណៈលេងបានត្រឹមតែ ៦នាទីប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League កន្លងមក។

Van de Beek ក្នុងការប្រកួតពាន EFL Cup 
Van de Beek ក្នុងការប្រកួតពាន EFL Cup 

យ៉ាងណាមិញ ក្រុមរបស់លោក Refael Benitez នឹងដាក់ការចាប់អារម្មណ៍ឡើងវិញចំពោះ Van de Beek ដោយកំពុងពិចារណានៅក្នុងលក្ខខណ្ឌខ្ចីជើង ខណៈការចាកចេញរបស់ James Rodriguez នឹងធ្វើឲ្យក្រុម Everton មានកញ្ចប់ថវិកាក្នុងការនាំចូលកីឡាករ នាទីផ្សារដោះដូរខែមករាខាងមុខនេះ៕

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T