ធ្លាប់ជួបព្យុះភ្លៀងក៏ គូស្នេហ៍តារាហូលីវូដ នៅតែរឹងមាំដូចដែកថែប

//s9.kh1.co/a0/a057184bd14b9c45a829e80dda92a1e0a14e737e.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជីវិតគូតែប៉ុណ្ណឹង ឆ្លងកាត់រឿងរ៉ាវជាច្រើនរួមគ្នាចុងក្រោយគូស្នេហ៍តារាហូលីវូដទាំងនេះនៅស្អិតរមួតដដែល។

បរទេស៖ ជាការពិតណាស់ អ្នកគាំទ្រភាគច្រើន គឺពិតជាចង់ដឹងខ្លាំងណាស់ ចំពោះរឿងរ៉ាវទាំង​ឡាយណា ដែលមានការជាប់ពាក់ព័ន្ធ ជាមួយនឹងអាយដលសំពណ្វចិត្តរបស់ខ្លួន។ ជាពិសេសនោះគឺមិនត្រឹមតែរឿងក្នុងវិស័យសិល្បៈនោះទេ សូម្បីតែរឿងផ្ទាល់ខ្លួនបែបបេះដូងស្នេហា ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រកាន់តែចង់ដឹងតាមដានពួកគេមិនឲ្យដាច់ពីភ្នែកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សព្វថ្ងៃនេះក៏មានតារាហូលីវូដក្នុងដួងចិត្តអ្នកគាំទ្រជាច្រើន ដែលទទួលបានប្រជាប្រិយការគាំទ្រយ៉ាងពេញទំហឹងទាំងក្នុងជីវិតសិល្បៈនិងជីវិតក្រៅឆាករបស់ពួកគេ។ ជាមួយគ្នានេះគេសង្គេតឃើញថា អាយដលល្បីៗមានដូចជា គូស្វាមីភរិយាលោក JustinនិងHaily, គូស្នេហ៍ CamilaនិងShawn Mendes, Taylor Swift និង Joe Alwyn,  Kylie JennerនិងTravis scott ,Gigi HadidនិងZayn Malik ជាដើម ដែលកំពុងចាប់ដៃគ្នារួមដំណើរជីវិតរបស់ពួកគេយ៉ាងរលូនផងដែរ។

ដោយឡែក ទម្រាំតែបានក្លាយជាដៃគូយល់ចិត្តគ្នាដល់សព្វថ្ងៃ គូស្នេហ៍ឬក៏គូស្វាមីភរិយាប៉ុន្មានគូនេះក៏បានឆ្លងកាត់រឿងរ៉ាវជាច្រើនមកផងដែរ ដោយមានទាំងការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រ ខ្លះរស់នៅមិនចុះសម្រុងគ្នារហូតដល់មានការបែកបាក់លែងលះគ្នាក៏មាន ប៉ុន្តែបើទោះបីជាជួបរឿងរ៉ាវរកាំរកោះយ៉ាងណាក្តី ក៏ជីវិតស្នេហារបស់ពួកគេនៅតែត្រលប់រកគ្នាយ៉ាងផ្អែមល្ហែមខ្លះក៏ទទួលបានកូនៗរៀងខ្លួនរហូតបានដល់សព្វថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម៖

 CamilaនិងShawn Mendes
 CamilaនិងShawn Mendes
JustinនិងHaily
JustinនិងHaily
Kylie JennerនិងTravis scott 
Kylie JennerនិងTravis scott 
Taylor Swift និង Joe Alwyn
Taylor Swift និង Joe Alwyn
Gigi HadidនិងZayn Malik
Gigi HadidនិងZayn Malik
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T