តារាទាំងនេះ ត្រូវគេសរសើរថា ញញឹមស្អាតជាងគេ គិតចឹងអត់?(មានវីដេអូ)

//s9.kh1.co/90/902d49535b095a5c539608ec9406829a8244c5af.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារា K-Pop ទាំង ៣ រូបនេះ ត្រូវបានជ្រើសថាមានស្នាមញញឹមស្រស់ស្អាតបំផុត បើយោងតាមពេទ្យធ្មេញអាជីព K-Pop

កូរ៉េខាងត្បូង ៖ នៅពេលនិយាយអំពីតារា K-Pop គ្មានអ្វីអាចបដិសេធបានថា ពួកគេជាមនុស្សដ៏មានសមត្ថភាព ជាពិសេសតារាប្រុស និងស្រីហាក់ដូចជាមានស្នាមញញឹម ដែលមានភាពស្រស់ស្រាយយ៉ាងខ្លាំង ធ្វើឱ្យអ្នកគាំទ្រលង់ស្រលាញ់ពួកគេកាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូថ្មីមួយសម្រាប់ AYO មានពេទ្យធ្មេញពីរនាក់ ដែលបានធ្វើការជាមួយ Idol ល្បីៗបំផុតនៅក្នុងអាជីវកម្ម បានអង្គុយហើយពិភាក្សាអំពីអ្វីៗទាំងអស់ ពីឧបទ្ទវហេតុការព្យាបាល និងអ្វីៗជាច្រើនទៀត ដោយមានភាពស្និទ្ធស្នាលជាមួយ Idol ល្បីៗ ពួកគេនឹងមានភាពស្និទ្ធស្នាល និងដឹងពីភាពផ្ទាល់ខ្លួនជាមួយតារាៗជាច្រើន។ 

Jennie 
Jennie 

ក្នុងវីដេអូនោះ ពេទ្យធ្មេញត្រូវបានសួរថា តើតារាមួយណាដែលពួកគេគិតថា មានស្នាមញញឹមស្អាតជាងគេ? មួយក្នុងចំនោម idol ដំបូងគេ ដែលពួកគេនិយាយគឺ Jennie សមាជិកក្រុម BLACKPINK ដែល Esther ជឿជាក់ថា វាគឺជាស្នាមញញឹមដែលតំណាងឱ្យ តារាស្រីមានស្នាញញឹមស្រស់ស្អាតបំផុត។

នាងមានធ្មេញ និងស្នាមញញឹមត្រង់ ធ្មេញរបស់នាងតូចជាងមធ្យមបន្តិច ខ្ញុំចង់មានស្នាមញញឹមរបស់នាង។

Esther

នៅពេលដែលចូលមកដល់ Idol ប្រុស ពេទ្យធ្មេញមានឈ្មោះពីរក្នុងចិត្ត ទីមួយគឺ S.Coups មេក្រុមសមាជិកក្រុម SEVENTEEN ដែលមានធ្មេញធម្មជាតិដ៏ស្រស់ស្អាត និងកក់ក្តៅ ហើយចុងក្រោយនោះគឺ V សមាជិកក្រុម BTS

V
V

មិនមានការបដិសេធទេថា V មានស្នាមញញឹមដ៏គួរឱ្យស្រឡាញ់បំផុត ដែលអាចធ្វើឱ្យពិភពលោកនេះមានភាពភ្លឺស្វាង ហើយមាន ARMY ទូទាំងពិភពលោក លង់ស្រលាញ់លោក ទោះជាយ៉ាងណា Park Hosan បានពន្យល់ថា ភាពធម្មជាតិ និងភាពល្អឥតខ្ចោះនៅក្នុងធ្មេញរបស់លោក បានធ្វើឱ្យស្នាមញញឹមរបស់លោកកាន់តែពិសេសឡើង។

V របស់ BTS មានធ្មេញធំ និងជាបុរស វាមិនល្អឥតខ្ចោះក្នុងន័យពែទ្យធ្មេញទេ ប៉ុន្តែវាធ្វើឱ្យពួកវាមានលក្ខណៈធម្មជាតិ និងសិប្បនិម្មិតតិច។

Park Hosan
S.Coups
S.Coups

នៅពេលនិយាយអំពី Idol ទាំង៣ គ្មានអ្វីអាចបដិសេធបានទេថា Jennie V និង S.Coups សុទ្ធតែមានស្នាមញញឹម ដែលចេញពីភាពស្រស់ស្រាយ វាហាក់ដូចជាអ្នកជំនាញបានបញ្ជាក់ពីគំនិតរបស់អ្នកគាំទ្រយ៉ាងអញ្ចឹង៕

AYO

ប្រភព​ : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T