ភ្ញាក់ផ្អើលពេក! កូនរបស់ Ronaldo ធ្លាប់លាន់មាត់ហួសចិត្តបែបនេះ ពេលជួប Messi ដំបូង

//s9.kh1.co/b4/b4e000dfaefd79b338df58dbceb5601eafb6e687.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កូនរបស់ Ronaldo ធ្លាប់លាន់មាត់ថា Messi ពិតជាទាបណាស់ នៅពេលគេជួបខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីនរូបនេះជាលើកដំបូង

បរទេស៖ កូនប្រុសរបស់កីឡាករ Cristiano Ronaldo បានបង្ហាញអាការៈបែបហួសចិត្ត នៅពេលគាត់បានជួបជាមួយ Lionel Messi ជាលើកដំបូង ខណៈពេលនោះ Cristiano Ronaldo Jr បានលាន់មាត់ថាអតីតវីរៈបុរសក្រុមជម្រើសជាតិ អាហ្សង់ទីន រូបនេះពិតជាទាបខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=342,q=100/ca/ca2e127061a73299d582d9748da3fbc865f007f7.jpg

ថ្វីដ្បិតតែឪពុករបស់គេត្រូវជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញនៅលើទីលានជាមួយ Messi អស់រយៈពេលជាង ១៥ ឆ្នាំទៅហើយក្តី, ក៏ Cristiano Jr នៅតែជាអ្នកគាំទ្រដ៏ងប់ងល់របស់ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៦ សម័យគ្មានថ្ងៃផ្លាស់ប្តូរឡើយ ហើយម្យ៉ាងទៀតគាត់តែងតែហៅ Messi ថាជានិមិត្តរូបពេញៗមាត់នៅចំពោះមុខ Ronaldo ផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/04/04f217f4f38ffb3bde8274906c10e42966e22276.jpg

ថ្លែងប្រាប់សារព័ត៌មាន Marca លោកស្រី Dolores Aveiro ដែលត្រូវជាម្តាយរបស់ Ronaldo បានបង្ហើបឱ្យដឹងពីពាក្យសម្តីចៅប្រុសរបស់គាត់ដែលបានលាន់មាត់ កំលុងពេលជួប Messi ដំបូងយ៉ាងដូច្នេះថា៖

ខ្ញុំបាននៅជាមួយគាត់ (Cristiano Jr) ហើយខ្ញុំបានចង្អុរប្រាប់គាត់ នោះគឺជា Messi, ហើយបន្ទាប់មកគាត់ក៏បានឆ្លើយមកវិញថា, នោះមិនមែនជា Messi ទេដឹង, ម៉េចបានគាត់ទាបម្ល៉េះ៕

  លោកស្រី Dolores Aveiro
https://s9.kh1.co/__image/w=650,h=366,q=100/87/8751ea907f2d2c1d5f91b2cb3c1a2976b8497919.jpg

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T