កុំសង្ឃឹមឲ្យសោះ! លោក Conte ថា មិនចាប់អារម្មណ៍ទៅដឹកនាំក្រុម ២នេះឡើយ

//s9.kh1.co/35/352c2d92bfc4f069b6d1c71a8a75341d182f78cc.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Conte ថា មិនចាប់អារម្មណ៍ទៅដឹកនាំក្រុម ២នេះទេ។

អឺរ៉ុប៖ លោក Antonio Conte មិនចាប់អារម្មណ៍ក្នុងការក្លាយខ្លួនជាគ្រូបង្វឹក របស់ក្លិបអ្នកមានបុណ្យ Barcelona ឬក្លិបកាំភ្លើងធំ Arsenal ទេ បើទោះកៅអីរបស់គ្រូបង្វឹករបស់នៃក្រុមទាំងពីរ កំពុងឡើងកម្ដៅក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Conte 
លោក Conte 

ពិតណាស់ បច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិអ៊ីតាលី វ័យ៥២ឆ្នាំរូបនេះ ទំនេរពុំមានក្លិបដឹកនាំទេ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Inter Milan ក្រោយបានជួយក្លិបយក្សនៅ Serie A មួយនេះឈ្នះជើង​ឯក ក្រោយខកខានអស់រយៈពេល១១ឆ្នាំ។

ហើយលក្ខខណ្ឌមួយ នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យានោះ លោក Conte ត្រូវបានហាមមិនឲ្យដឹកនាំក្រុមណាមួយនៅក្នុងក្របខណ្ឌ Serie A​ រហូតដល់រដូវកាលក្រោយ។

លោក Conte (កណ្ដាល) 
លោក Conte (កណ្ដាល) 

ទោះជាយ៉ាងណា លោក Conte ក៏ត្រូវបានក្លិបនៅបរទេសមួយចំនួនចាប់អារម្មណ៍ផងដែរ ប៉ុន្ដែអ្នកកាសែតរបស់ ​Sky Sport Italia លោក ​Fabrizio Romano បានអះអាងថា គ្រូបង្វឹករូបនេះក៏មិនចង់ដឹកនាំក្លិបណាមួយ នៅពាក់កណ្ដាលរដូវកាលទេ ដោយសារចង់ចាប់យកឳកាសនៅរដូវកាលបន្ទាប់៕

ប្រភពdailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T