បែបមិនងាយលក់ទេ! ស្ងាត់ៗ Real Madrid ចង់ឆក់យកតារាឆ្នើមរបស់ Liverpool រូបនេះ

//s9.kh1.co/fc/fc1cd6369629e712d54707ae6865db811e52ccbf.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Real Madrid ចង់ចែចូវយកខ្សែការពាររបស់ Liverpool

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែការពារ Trent Alexander-Arnold ពីក្លិបហង្សក្រហម Liverpool នេះបើយោបតាមសារព័ត៌មាន El Nacional ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

Alexander-Arnold គឺជាកីឡាករស្នូលមួយរូបនៅតំបន់ប្រយុទ្ធរបស់លោកគ្រូបង្វឹក Jurgen Klopp ដោយកីឡាករវ័យ២២ឆ្នាំរូបនេះបានចុះកុងត្រាស្នាក់នៅទឹកដី Anfield រហូតដល់ឆ្នាំ២០២៥។

ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

ដោយឡែក Real Madrid ដែលដឹកនាំដោយលោក Carlo Ancelotti ចង់នាំយក Alexander-Arnold មកកាន់ទឹកដី Santiago Bernabeu ព្រោះខ្សែការពារ Dani Carvajal និង Lucas Vasquez កាន់តែមានវ័យច្រើនហើយ។

ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

យ៉ាងណាមិញ Liverpool គ្មានគម្រោងលក់តារាវ័យក្មេងរូបនេះទេហើយបើទោះជាលក់ក៏ក្លិបមួយនេះទាមទារថ្លៃខ្លួនរបស់ Arnold មិនក្រោម១០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១១៧.២លានដុល្លារ)នោះដែរ៕

ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T