សិង្ហបុរី៖ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) ក្នុងប្រទេសសិង្ហបុរី កំពុងដោះស្រាយបញ្ហាកាកសំណល់អាហារ ដោយប្រែសម្បកផ្លែទុរេនទៅជាបង់បិតរបួស ដែលប្រឆាំងនឹងបាក់តេរី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណើរការនៃការផលិត ត្រូវបានគេយកម្សៅសែលុយឡូសចេញពីសម្បកទុរេន និងបន្ទាប់មក វាត្រូវបានគេចិតជាចំណិតៗ ហើយទុកឲ្យស្ងួតហួតហែង និងបន្ដលាយវាជាមួយនឹងគ្លីសេរីន។ ល្បាយនេះនឹងក្លាយទៅជាអ៊ីដ្រូហ្គែលទន់ ដែលបន្ទាប់មកទៀត វាត្រូវបានគេកាត់ចូលទៅក្នុងបន្ទះបង់បិតរបួសតែម្ដង។
ទន្ទឹមនឹងនេះដែរ លោកសាស្ត្រាចារ្យ William Chen នាយកកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម្ហូបអាហារ បានមានប្រសាសន៍ថា៖
ក្នុងប្រទេសសិង្ហបុរី យើងបរិភោគទុរេនប្រហែលជា១២លានផ្លែក្នុងមួយឆ្នាំ ដូច្នេះក្រៅពីសាច់របស់វា យើងមិនអាចធ្វើអ្វីបានទេ ដែលសម្បកនិងគ្រាប់ បានក្លាយជាបញ្ហាមួយក្នុងការបំពុលបរិស្ថាន។ បន្ថែមពីនេះទៀត ចំពោះបច្ចេកវិទ្យាកែច្នៃក៏អាចប្រែកាកសំណល់អាហារផ្សេងៗដូចជា សណ្ដែក និងគ្រាប់ធញ្ញជាតិជាដើមឲ្យទៅជាអ៊ីដ្រូជែល ដែលជួយកាត់បន្ថយការខ្ជះខ្ជាយអាហាររបស់ប្រទេសផងដែរ។
យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងបង់បិតរបួសធម្មតា oregano-hydrogel វាក៏អាចរក្សាតំបន់របួសឲ្យមានភាពត្រជាក់និងមានសំណើមដែលជួយពន្លឿនការជាសះស្បើយផងដែរ៕
ប្រភព: Bangkokpost
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖





