Man UTD ដាក់គោលដៅចង់បានតារាកំពុងឡើងកូដ ២នាក់នេះនៅរដូវកាលក្រោយ

//s9.kh1.co/c3/c3e4451d2fc73636e9380428ebcb0ff88144914c.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man UTD ដាក់គោលដៅចង់បាន Haaland និង Rice នៅរដូវកាលក្រោយ

បរទេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់គោលដៅចង់ចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund កីឡាករ Erling Braut Haaland និង ខ្សែបម្រើរបស់ក្រុម West Ham កីឡាករ Declan Rice នាទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

Haaland កំពុងធ្វើបានល្អមែនទែនជាមួយ Dortmund នៅរដូវកាលនេះ, ដោយការបង្ហាញខ្លួនចំនួន ៨ ប្រកួតកន្លងមក រូបគេស៊ុតបញ្ចូលទីបានរហូតដល់ ១១ គ្រាប់ឯណោះ, ហើយសម្រាប់ការបង្ហាញខ្លួនសរុបឱ្យក្លិបយក្សនៅ អាល្លឺម៉ង់ ចំនួន ៦៧ ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបានចំនួន ៦៨ គ្រាប់។

  កីឡាករ Erling Braut Haaland
  កីឡាករ Erling Braut Haaland

ចំណែកឯ Rice វិញក៏នៅតែជាមុខព្រួញសំខាន់របស់ Man UTD ដដែល, ខណៈកាលពីរដូវក្តៅមុនក្រុម បិសាចក្រហម មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយខ្សែបម្រើសញ្ជាតិ អង់គ្លេស រូបនេះ, ប៉ុន្តែដោយសារក្រុម West Ham ដាក់តម្លៃផ្ទេរថ្លៃពេករហូតដល់ ១០០ លានផោន ឬប្រមាណជា (១៣៧ លានដុល្លាអាមេរិក) ទើបក្លិបម្ចាស់ពាន Premier League ចំនួន ១៣ សម័យដកខ្លួនចេញវិញ។

  កីឡាករ Declan Rice
  កីឡាករ Declan Rice

យោងតាមរបាយការណ៍ពីអ្នកការសែតរបស់គេហទំព័រ Manchester Evening News លោក Samuel Luckhurst បានឱ្យដឹងថា Man UTD កំពុងចាប់អារម្មណ៍ជាខ្លាំង ហើយពេលនេះពួកគេបានដាក់គោលដៅហើយស្រេច ក្នុងការចង់ចុះកុងត្រាយក Haaland និង Rice នៅរដូវក្តៅខាងមុខនេះ៕

ប្រភពSportsmole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T