ជើងចាស់ Agbonlahor ប្រាប់ឲ្យកីឡាករ Man UTD រូបនេះខំប្រឹងឡើង បើមិនចង់អង្គុយកៅអីបម្រុង នៅពេល Rashford ត្រលប់មកវិញ

//s9.kh1.co/0b/0b18b6a9de15df6f30c2bc2104bac999565fa1dc.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Agbonahor ប្រាប់ឲ្យកីឡាករ Man UTD ខំប្រឹងប្រែងឡើង បើមិនចង់អង្គុយកៅអីបម្រុង នៅពេល Rasford ត្រលប់មកវិញ។

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុម Aston Villa លោក​ Gabriel Agbonlahor បាននិយាយថា Jadon Sancho ត្រូវតែប្រឹងប្រែងឡើង ប្រសិនបើចង់រក្សាតំណែងជាកីឡាករជម្រើសដំបូងនៅ Manchester United នៅពេល Marcus Rashford ជាពីរបួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sancho 
Sancho 

ពិតណាស់ Sancho ហាក់ពុំទាន់បានបង្ហាញទម្រង់លេងល្អ គួរឲ្យកត់សម្គាល់នៅឡើយទេ ចាប់តាំងពីមកដល់ទឹកដី Old Trafford និងបានចូលលេងក្នុងការប្រកួតមួយចំនួន នៅរដូវកាលនេះ។ ខណៈ Rashford ដែលរងរបួសស្មា និងត្រូវខកខានការប្រកួតទាំងអស់នៅដើមរដូវ​កាលនេះ បានចូលហ្វឹកហាត់បណ្ដើរៗ ហើយគ្រោងនឹងវិលមកជួយក្រុមវិញ ឆាប់ៗនេះផងដែរ។

Rashford 
Rashford 

យ៉ាងណាមិញ លោក​ Agbonlahor ជឿថាប្រសិនបើ Sancho ចាប់ផ្ដើមការប្រកួតមិនបានល្អនោះទេ នឹងពិបាកហើយ នៅពេលមិត្ដរួមក្រុមជម្រើសជាតិអង់គ្លេសរបស់គាត់ គឺ Rashford ជាសះស្បើយ១០០%វិញ ។

លោក​ Agbonlahor
លោក​ Agbonlahor

លោកបាននិយាយថា៖

Rashford នឹងត្រលប់មកវិញ ខណៈ Greedwood លេងនៅខាងស្ដាំ ហើយ Ronaldo លេងនៅកណ្ដាល។ គាត់ (Sancho) ត្រូវតែបង្ហាញទម្រង់លេងឲ្យល្អ មុនពេល Rashford អាចចូលលេងបានវិញ៕

លោក​ Agbonlahor 

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T