ស្គមពេកក៏ពិបាក! នេះជាមូលហេតុដែល Yang Mi កម្រស្លៀកខោជើងវែង

//s9.kh1.co/9a/9ae503f206d5f914b517b346a2682a7a041dd30d.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចេះតែឃើញ តារាស្រី Yang Mi ចូលចិត្តស្លៀកពាក់សំពត់ខ្លី ខោជើងខ្លីបែបនេះ ជាក់ស្ដែងនៅពេលដែលនាងតែងខ្លួនស្លៀកខោជើងវែងធ្វើឲ្យនាងមិនបានបង្ហាញពីចំណុចលេចធ្លោនៃសម្រស់របស់នាង

ចិន៖ បើនិយាយពីរូបសម្រស់ដ៏ល្អស្អាតនៅក្នុងវិស័យសិល្បៈចិនពេលបច្ចុប្បន្ននេះ តារាស្រី Yang Mi ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនតែងតាំង ព្រោះតែបានឃើញពីរូបរាងស្លីម គួរឱ្យកោតសរសើររបស់នាង​ ព្រមទាំងមានការលេងស្ទាយ៍សម្លៀកបំពាក់ ដែលបង្ហាញពីគុណសម្បត្តិនៃរាងកាយរបស់នាងយ៉ាងល្អឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែភាពស្រស់ស្អាតបែបនេះ ទើបធ្វើឲ្យ Yang Mi ក្លាយជាចំណុចដែលមានការផ្តោតអារម្មណ៍នៃការយកចិត្តទុកដាក់ នៅក្នុងព្រឹត្តិការណ៍នានាដែលនាងបានចូលរួម។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏នៅតែមានការលើកឡើងដែលត្រូវបានគេស្វែងយល់ បន្ទាប់ពីប្រភពមួយបានបញ្ចេញនូវអត្ថបទថ្មី ដែលចោទជាសំណួរថា ហេតុអ្វីបានជា Yang Mi ចូលចិត្តស្លៀកសំពត់ខ្លី ឬ ខោខ្លី ជំនួសខោវែង ហើយប្រធានបទនេះក៏បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង។

ដោយឡែកជាមួយនឹងចម្ងល់មួយនេះ ស្រាប់តែត្រូវគេបានរកឃើញថា មានគ្រាដ៏កម្រមួយនៅពេលដែល Yang Mi បានស្លៀកខោខូវប៊យជើងវែង ពិតជាធ្វើឲ្យមើលឃើញថា រូបរាងរបស់នាងស្គមខ្លាំងពេក និងបានធ្វើឱ្យខោមានភាពជ្រីវជ្រួញ ហើយក៏បានលាក់បាំងពីគុណសម្បត្តិរាងកាយតូចស្ដើង និងជើងវែងដ៏ស្រស់ស្អាតរបស់នាងថែមទៀត។

យ៉ាងណាមិញ រាល់ពេលដែលតារាស្រីរូបនេះ បានស្លៀកខោខ្លី ក៏ធ្វើឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជើងវែងដ៏ស្រស់ស្អាតរបស់នាង ហើយនេះគឺជាហេតុផលដែលបណ្តាលឲ្យនាងតែងតែជ្រើសរើសយកសំលៀកបំពាក់ដែលបង្ហាញពីគុណសម្បត្តិ និងភាពទាក់ទាញនៃសម្រស់ នៅគ្រប់ពេលនៃការចូលរួមកម្មវិធី ព្រមទាំងការបង្ហាញខ្លួននៅតាមដងផ្លូវ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
រូបភាព Yang Mi ស្លៀកខោជើងវែងមិនបង្ហាញពីភាពស្រស់ស្អាត
រូបភាព Yang Mi ស្លៀកខោជើងវែងមិនបង្ហាញពីភាពស្រស់ស្អាត
រូបភាព Yang Mi ស្លៀកខោជើងវែងមិនបង្ហាញពីភាពស្រស់ស្អាត
រូបភាព Yang Mi ស្លៀកខោជើងវែងមិនបង្ហាញពីភាពស្រស់ស្អាត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T