ទោះជាប់ពន្ធនាគារ ក៏B.I ឆ្លៀតបរិច្ចាគប្រាក់ប្រចាំខែ ឲ្យក្មេងស្រីក្រីក្រ

//s9.kh1.co/50/50b1d2d739f7fc9e6cdcabb517bf69a35e5ac7c6.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សរសើរទឹកចិត្ត! ទោះជាប់គុកយ៉ាង ក៏សមាជិកក្រុមចម្រៀង IKON B.I ឆ្លៀតបរិច្ចាគទឹកប្រាក់ប្រចាំខែឲ្យក្មេងស្រីក្រីក្រទៀត

កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុម iKON B.I ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ហើយពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមខែនេះ B.I ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ។ នេះមានន័យថាគាត់នឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារយ៉ាងតិច ៣ ឆ្នាំបន្ថែម ប្រសិនបើគាត់ប្រព្រឹត្តឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនណាមួយបន្ថែមទៀត។ សូមជម្រាបផងដែរថា តារាចម្រៀងរូបនេះ ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន ១,៥ លានវ៉ុន ស្មើនឹងប្រមាណ ១.៣០០ ដុល្លារ និងបម្រើសេវាកម្មសហគមន៍ ៨០ ម៉ោង ក៏ដូចជាទទួលការអប់រំគ្រឿងញៀន ៤០ ម៉ោង។

ក្នុងនោះដែរ នៅថ្ងៃទី ២៣ ខែកញ្ញានេះ មានរបាយការណ៍មួយ បានបង្ហាញថាទាំងអយ្យការនិង B.I មិនបានប្តឹងឧទ្ធរណ៍ទេ នេះមានន័យថា ការផ្តន្ទាទោសលើកដំបូងរបស់តារារូបនេះគឺនៅតែមានប្រសិទ្ធភាព និងដំណើរទៅមុខបន្តទៀត ។

គួរបញ្ជាក់ថា អ្វីដែលគួរឱ្យស្ងើចសរសើរតារារូបនេះនោះ B.I បានសន្យាថា លោកនឹងបរិច្ចាគប្រចាំខែដល់មូលនិធិមួយឈ្មោះ Basic for Girls ដែលជាមូលនិធិជួយដល់ក្មេងស្រី​ ដែលកំពុងជួបការលំបាក​ ជីវភាពខ្វះខាត នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

ប្រភព៖ Allkpop

B.I
B.I
B.I
B.I
B.I
B.I
B.I
B.I
B.I
B.I
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T