ទោះមិនសូវបានចូលលេងក៏ Tuchel ថាលោកជឿជាក់់លើសមត្ថភាពកូនក្រុមរូបនេះ

//s9.kh1.co/5d/5d484eb8c86cf8844ea9ad5be2e49e92cdc5f600.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Tuchel បង្ហើបថាកូនក្រុមរូបនេះអាចនឹងមានតំណែងលេងនៅក្នុងក្រុម

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បាននិយាយថាខ្សែបម្រើ Ruben Loftus-Cheek អាចនៅមានតំណែងសម្រាប់លេងក្នុងក្រុម Chelsea របស់លោកដោយថែមទាំងបានបញ្ជាក់ថាលោកទុកចិត្តសមត្ថភាពរបស់គេទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Ruben Loftus-Cheek
ខ្សែបម្រើ Ruben Loftus-Cheek

Loftus-Cheek គឺជាកីឡាករដែលពុំសូវបានបង្ហាញមុខប៉ុន្មានទេទាំងដែលគេជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Chelsea ដោយលេងជាមួយក្លិបតាំងពីឆ្នាំ២០០៤។ នៅឆ្នាំ២០១៤ គេមានឱកាសបានចូលលេងនៅឈុតធំប៉ុន្តែត្រូវក្លិបដាក់ឲ្យ Crystal Palace និង Fulham ខ្ចីជើងដែលទើបត្រឡប់មកចូលរួមជាមួយក្រុមវិញនៅរដូវកាលនេះ។

ខ្សែបម្រើ Ruben Loftus-Cheek
ខ្សែបម្រើ Ruben Loftus-Cheek

ពិតណាស់ថាលោក Tuchel ជឿទុកចិត្តលើសមត្ថភាពរបស់កីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ក្លិបដូចជា Mason Mount និង Reece James ជាដើមខណៈដែល Billy Gilmour និង Callum Hudson-Odoi ក៏មានឱកាសបានចូលលេងផងដែរ។

ខ្សែបម្រើ Ruben Loftus-Cheek
ខ្សែបម្រើ Ruben Loftus-Cheek

ដូច្នេះលោកគ្រូនៅតែបន្តជំរុញឲ្យមានកីឡាករក្មេងៗរបស់ Chelsea មានឱកាសបានបង្ហាញសមត្ថភាពហើយ Loftus-Cheek ក៏ជាម្នាក់ក្នុងចំណោមនោះដែរ។
លោក Tuchel បានថ្លែងថា៖

ពួកយើងឲ្យគេបានចូលលេងទល់នឹង Zenit  នោះមិនមែនជាកាដូទេ គេពិតជាសមគួរនឹងទទួលបានវាព្រោះខ្ញុំជឿជាក់លើគេ។ គេបានសម្របខ្លួននឹងស្ថានការណ៍របស់គេហើយអ្វីដែលគេធ្វើគឺប្រឹងប្រែងហ្វឹកហាត់ជារៀងរាល់ថ្ងៃ។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T