ក្រោយបែកគ្នា អតីតគូស្នេហ៍ Fan Bingbing បានឈ្នះក្ដីពីការប្ដឹងផ្ដល់ទៅលើពាក្យចចាមអារ៉ាមមិនពិត

//s9.kh1.co/15/15c13a09a9a14197b5cff09fde4b4c37e1685167.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយនឹង តារាស្រី Fan Bingbing អតីតគូស្នេហ៍នាង លោក Li Chen បានឈ្នះក្ដីនិងទទួលបានប្រាក់សំណងជាច្រើន ចំពោះការប្ដឹងផ្ដល់លើបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិត

ចិន៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ថា តារាសម្តែងប្រុស លោក Li Chen ដែលត្រូវគេស្គាល់ថា​ជាអតីតគូស្នេហ៍របស់ តារាស្រី Fan Bingbing បានឈ្នះក្ដី នៅក្នុងពាក្យបណ្តឹងប្រឆាំងបុគ្គលដែលបានផ្សព្វផ្សាយពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះរបស់លោក បន្ទាប់ពីបានបែកបាក់គ្នាជាមួយនឹង Fan Bingbing។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ យោងតាមការសម្រេចរបស់តុលាការ ជនជាប់ចោទត្រូវធ្វើការប្រកាសសុំទោសជាសាធារណៈនៅលើបណ្តាញសង្គម ព្រមទាំងត្រូវសងសំណងសរុប រហូតដល់ទៅ ៦ ម៉ឺនយ័ន (ជាង ៩ពាន់ដុល្លា) ។

នៅក្នុងនោះដែរ វាត្រូវបានគេដឹងថា ដោយសារតែ Li Chen និង Fan Bingbing មានវិបត្តិស្នេហា ហើយទីបំផុតក៏បានសម្រេចចិត្តបែកគ្នានោះ តារាប្រុសរូបនេះ ក៏ត្រូវបានគេផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនដង ដែលធ្វើឲ្យមានផលប៉ះពាល់ធំ ដែលក្នុងករណីនេះ គឺមានរយៈពេលបីឆ្នាំមកហើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Li Chen 
Li Chen 
Li Chen 
Li Chen 
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T