អ៊ីចឹងសោះ! Werner ពន្យល់មូលហេតុដែលរូបគេ មិនស៊ុតប៉េណាល់ទី ក្នុងការប្រកួតទល់នឹង Aston Villa ម្សិលមិញ

//s9.kh1.co/b0/b0dbf095c8a4c44818eb168bf50fb51c6901d04c.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Werner ពន្យល់មូលហេតុដែលរូបគេ អត់ស៊ុតប៉េណាល់ទី ទល់នឹង Aston Villa ម្សិលមិញ

អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានឡើងទៅជុំបន្ដក្នុងពានរង្វាន់ Carabao Cup បន្ទាប់ពីបានយកឈ្នះលើក្រុមភ្ញៀវ Aston Villa ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤ ទល់នឹង ៣ កាលពីយប់ថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមChelsea
ក្រុមChelsea

ពិតណាស់ ភាគគីទាំងពីររកបានម្នាក់មួយគ្រាប់ដូចគ្នា ដោយខាងក្រុមម្ចាស់ផ្ទះរកបាននៅនាទីទី ៥៤ ដោយខ្សែប្រយុទ្ធ Timo Werner និងរំលងបាន១០នាទី ពោលគឺនៅទីទី ៦៤ ខាងក្រុមម្ចាស់ផ្ទះតាមពីក្រោយបានមួយគ្រាប់វិញ មុននឹងឈានដល់វគ្គទាត់បាល់កាត់សេចក្ដី។

Werner 
Werner 

Werner ដែលជាម្ចាស់គ្រាប់បាល់ មិនបានទាល់បាល់ប៉េណាល់ទីនោះទេ ហើយជុំវិញករណីនេះ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ បានពន្យល់ថា៖

ខ្ញុំមានការឈឺចាប់ត្រង់កំភួនជើងរបស់ខ្ញុំ ប៉ុន្ដែដោយសារដូរកីឡាករអស់៣នាក់ហើយ ដូច្នេះខ្ញុំមិនអាចដូរចេញទៀតទេ។ ប៉ុន្ដែនៅពេលមានកីឡាករដែលល្អនៅលើទីលានហើយ ដូច្នេះពួកគេប្រសើរជាខ្ញុំ ក្នុងស៊ុតប៉េណាល់ទីថ្ងៃនេះ៕

Werner

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T