ក្រុមហ៊ុន អាហារបំប៉ន យូនីស៊ីធី បរិច្ចាកថវិការ ប្រមាណ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិច ដល់សមាគម គ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ(ធីតា)

//s9.kh1.co/28/28cc77cc646bff9faa67691c385c215c328c2a4a.jpg
សង្គម

 ២៣-កញ្ញា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន អារហារបំប៉ន យូនីស៊ីធី សាខាប្រចាំប្រទេសកម្ពុជា ដែលជាបុត្រសម្ពន្ធ័ នៃក្រុមហ៊ុនយូនីស៊ីធីសាកល នៅក្នុងសន្និសិទសារព័ត៌មាន នាព្រីកថ្ងៃទី ២៣ ខែកញ្ញា ២០២១ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន អារហារបំប៉ន យូនីស៊ីធី សាខាប្រចាំប្រទេសកម្ពុជា  ដែលជាបុត្រសម្ពន្ធ័ នៃក្រុមហ៊ុនយូនីស៊ីធីសាកល នៅក្នុងសន្និសិទសារព័ត៌មាន នាព្រីកថ្ងៃទី ២៣ ខែកញ្ញា ២០២១ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនរូបភាព បែបលក្ខណៈឌីជីថលកូនកាត់ តាមប្រព័ន្ធ Zoom Online នៃបរិបទនៃជំងីកូវីដ១៩ បានប្រកាសថា បានចូលរួមក្នុងកិច្ចការងារសប្បុរសធម៌ លើ វិស័យសុខាភិបាល ដើម្បីទប់ស្កាត់ ការចម្លងរាតត្បាតជម្ងឺសាកលកូវីដ១៩នៅកម្ពុជា តាមរយៈ ការបរិច្ចាគ ថវិកា ចំនួន១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដល់សមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេច តេជោ ហៅកាត់ ថា (ធីតា) កាលពីពេលថ្មីៗ កន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសន្និសិទខាងលើ  ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួន ទៅតាមវិធានសុខាភិបាល និងដោយ មានការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន  និងតំណាងចែកចាយ របស់ក្រុមហ៊ុនជាច្រើនរូប តាមប្រព័ន្ធអនឡាញនេះ  ក្រុមហ៊ុនអារហារបំប៉នយូនីស៊ីធី សាខាប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា   សកម្មភាពសប្បរសធម៌ របស់ខ្លួន ជាមួយសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ  គីដោយមើលឃើញពីការយកចិត្តទុកដាក់ ពីសុខុមាលភាព និងការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សំដៅដល់ការជួយទប់ស្កាត់ ក្នុងការរីករាលដាលពីជម្ងឺកូវីដ១៩  នៅក្នុងប្រទេស កម្ពុជារបស់យើង។  ក្រៅពីថវិកា  ក្រុមហ៊ុនក៏បានផ្តល់ជាចំណេះដឹងទូទៅ ក្នុងការថែទាំងសុខភាព តាម   រយៈការប្រើប្រាស់ ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន, ការធ្វើលំហាត់ប្រាណ និងការទទួលបាន នូវរបបអារហារឲ្យបានត្រឹមត្រូវ ដែលទាំងអស់នេះ គឺជាផ្នែកមួយជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ នៅក្នុងរាងកាយរបស់មនុស្ស ដែលអាចជម្រុញភាពខ្លាំង នៅក្នុងខ្លួនរបស់យើង ឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងអំឡុងពេល នៃការរីករាលដាលជម្ងឺកូវីដ១៩នេះ។

យូនីស៊ីធី
យូនីស៊ីធី

បើតាម លោក គ្រីស្តូហ្វើ គីម  (Christopher Kim) នាយកជាន់ខ្ពស់ នៃក្រុមហ៊ុនយូនីស៊ីធីអន្តរជាតិ, 

កន្លងមកក្រុមហ៊ុននេះ បាននាំយកផលិតផលជាច្រើន មកលក់នៅទីផ្សារកម្ពុជា តាមរយៈការលក់ដោយផ្ទាល់ ទៅអតិថិជនពីតំណាងចែកចាយរបស់ខ្លួន ដែលផ្តល់ទាំងសុខភាព និងឳកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋខ្មែរយើង ដែលសុទ្ធសឹងជាផលិតផល មកពីសហរដ្ឋអាមេរិក ក្នុងការធ្វើយ៉ាងណាជួយដល់សុខុមាលភាព របស់មនុស្សជាចំបង។ លោកថា ក្រុមហ៊ុនយូនីស៊ីធី មានដំណើរការប្រមាណជាង ៥០ប្រទេស ប៉ុន្តែគោលដៅរួមតែមួយ របស់យើង គឺការធ្វើយ៉ាងណា ឲ្យមនុស្សម្នា មានការរស់នៅ និងសុខភាពល្អ ស្របទៅតាមចក្ខុវិស័យ របស់ក្រុមហ៊ុនគឺការធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ដោយសារយើងមានផលិតផលដ៏អស្ចារ្យ រួមជាមួយនឹងឳកាសអាជីវកម្ម ក៏ដូចជាបេះដូងរួមមួយ ពីអ្នកចែកចាយរបស់យើងទាំងអស់ មិនថានៅប្រទេសកម្ពុជា ប៉ុន្តែនៅជុំវិញពិភពលោកផងដែរ ហើយយើងនៅតែបន្តធ្វើការងារមនុស្សធ៌មបែបនេះតទៅទៀត នៅក្នុងសហគមន៍ដោយសារយើងមានដៃគូសហការដ៏ល្អ អ្នកចែកចាយប្រកបទំនុកចិត្តខ្ពស់ របស់យើង ហើយយើងនៅតែបន្តជួយមនុស្ស ដើម្បីឲ្យពួកគេមានសុខភាព និងជីវិតកាន់តែប្រសើរ។

លោក គ្រីស្តូហ្វើ គីម (Christopher Kim)

បើតាម លោក Bobby Kim អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុនយូនីស៊ីធី កម្ពុជាគឺជាក្រុមហ៊ុនអារហារបំប៉នលំដាប់អន្តរជាតិមួយ ដែលមានទីតាំងនៅរដ្ឋ Utah សហរដ្ឋអាមេរិក ដែលបានបើកដំណើរការ អស់រយៈពេលជាង១០០ឆ្នាំមកហើយ និងមានវត្តមានជាង ៥០ប្រទេស ក្នុងនោះដែរ ក្រុមហ៊ុនបានឈានជើង ចូលមកក្នុងទីផ្សារកម្ពុជា ប្រមាណជាជិត១០ឆ្នាំ ដោយបាននាំយកផលិតផលមកលក់ លើទីផ្សារ ប្រមាណជិត ៤០មុខ ក្នុងការជួយទ្រទ្រង់ដល់សុខុមាលភាពប្រជាជន ក៏ដូចជាផ្តល់ នូវឳកាសអាជីវកម្ម ឲ្យស្របទៅតាមពាក្យស្លោករបស់ខ្លួន គឺការ ធ្វើឲ្យជីវិតកាន់តែប្រសើរ៕

យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
យូនីស៊ីធី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/1a/1a1d91f775726f440fa566733a9e4682df13d970.jpg

បុរីខេមរភូមិ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ត្រូវបានធ្វើពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ

 ១០-មិថុនា-២០២១ 
 ១ល្ងាច · ៣ ឆ្នាំមុន
//s6.kh1.co/17/177de09b1b1f8f8efbbc2bb7ac4eb5888dac0e16.jpg

បូរី ឌឹផ្លរ៉ា បើកលក់វីឡាភ្លោះ នៃគំរោង សេនតូហ្សា ដែលស្ថិត នៅក្នុងគម្រោងទី៣ បូរីឌឹផ្លរ៉ា ផ្លូវជាតិលេខ៦ ជាមួយការផ្តល់ជូន ការបញ្ចុះតម្លៃ រហូត ដល់១០%រយៈពេល៤ថ្ងៃ

 ២៨-សីហា-២០២០ 
 ១២ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T