ភ្នំពេញ៖ បូរីឌឹផ្លរ៉ា បានបើកលក់វីឡាភ្លោះ A. វិឡាភ្លោះB នៃគម្រោង The Sentosa បន្ថែមទៀត ដែលស្ថិតនៅគម្រោងទី៣ របស់បុរីឌឹផ្លរ៉ា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ជាមួយនឹងការបញ្ចុះតំលៃរហូតដល់ ១០ភាគរយ ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីបើកលក់ វីឡាភ្លោះ A . វីឡាភ្លោះ B នៃគម្រោង The sentoza នេះ បានធ្វើឡើង នៅថ្ងៃទី២៧-៣០ សីហានេះ នៅការិយាល័យលក់ ក្នុងគម្រោងបុរីឌឹផ្លរ៉ា នៃទីតាំងខាងលើនេះ។
បូរីដឹផ្លរ៉ា បានបន្ថែមគម្រោង (ឌឹ សេនតូសា) ដែលមាន ផ្ទះវីឡាភ្លោះ ចំនួនពីរប្រភេទ គឺប្រភេទ វីឡាភ្លោះA . វីឡាភ្លោះ B នៅក្នុងគម្រោងទី ៣ របស់បុរីឌឹផ្លរ៉ាផ្លូវជាតិលេខ ៦ ដើម្បីផ្តល់ជូន ជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះ ជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

លោក សាំង សុភក្ត្រ័រ៉ាឌី ប្រធានផ្នែកលក់នៃគម្រោងឌឹផ្លរ៉ា បានឲ្យដឹងថា គម្រោង ឌឹ សេនតូសា ផ្តោតសំខាន់ទៅលើធម្មជាតិ បរិយាកាស និងខ្យល់បរិសុទ្ធ ហើយ លក្ខណៈពិសេសនៃគម្រោងនេះ គឺមានសួនច្បារដ៏ធំមួយ នៅចំកណ្ដាល សម្រាប់ឲ្យអតិថិជន ដែលរស់នៅ អាចដើរហាត់ប្រាណ ស្រូបយក ខ្យល់អាកាសបរិសុទ្ធ និងអាចរីករាយ ជាមួយ ក្រុមគ្រួសារ នាពេលរសៀលផងដែរ។
សេនតូសា ស្ថិតនៅ ក្នុងគម្រោងទី ៣ របស់ឌឹផ្លរ៉ា នៅលើបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានចំងាយ១៥ គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វាតែប៉ុណ្ណោះ ជាតំបន់ ដែលមានសក្តានុពលខ្ពស់ ផ្នែកពាណិជ្ជកម្ម ជាពិសេស សម្រាប់អ្នក ដែលចង់វិនិយោគ ក្នុងវិស័យ អចលន ទ្រព្យ និងការរស់នៅ។



ការរចនាម៉ូត របស់ឌឹ សេនតូសា គឺជាម៉ូដទាន់សម័យ ដែលរចនាឡើងបង្ហាញពីសក្កដានុពល កិត្យានុភាព និងថាមពលសម្រាប់អ្នករស់នៅ ដោយខាងមុខផ្ទះត្រូវបានបំពាក់សម្ភារៈសម្រាប់ឱ្យម្ចាស់ផ្ទះ មានភាពងាយស្រួល ក្នុងការរស់នៅ។
បើតាមការបញ្ជាក់ របស់លោក សាំង សុភក្ត្ររ៉ាឌី . វីឡាភ្លោះប្រភេទA និងវីឡាភ្លោះ ប្រភេទ B នៃគំរោង The Sentosa នេះ មាន ៤ បន្ទប់គេង នឹង ៥ បន្ទប់ទឹក រួមនិងបន្ទប់ ទទួលភ្ញៀវចំនួន១ ដូចគ្នា ប៉ុន្តែខុសត្រង់ វីឡាភ្លោះ ប្រភេទA មានទំហំធំទូលាយ និងខ្ពស់ជាង វីឡាភ្លោះប្រភេទB ។ ប្រភេទA មានទំហំផ្ទះ ៦ គុណ ១២ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៧ ម៉ែត្រ ខាងក្រោយផ្ទះ ២ម៉ែត្រ និងចំហៀង៣ម៉ែត្រ មានតំលៃ ជាង១៩ម៉ឺន និង ប្រភេទ B ផ្ទះមានទំហំ ៧គុណ ១១ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៨ម៉ែត្រ ខាងក្រោយផ្ទះ ២ម៉ែត្រ និងចំហៀងផ្ទះ ២ម៉ែត្រ មានតំលៃ ជាង១៦ម៉ឺនដុល្លារ។
បើតាមលោក សាំង សុភក្រ្ត័រ៉ាឌី ប្រធានផ្នែកលក់ នៃគម្រោងបុរីឌឹផ្លរ៉ា៖
ក្នុងរយៈពេល៤ថ្ងៃ នៃការបើកលក់គម្រោងថ្មី ឌឹ សេនតូហ្សា ជាផ្លូវការនេះ ចាប់ពី (២៧.៣០ សីហា) អតិថិជន នឹងទទួលបាន នូវការបញ្ចុះតម្លៃយ៉ាងពិសេស ក្នុងនោះសម្រាប់អតិថិជន ដែលអញ្ជើញ មកទស្សនា និងបានទិញវីឡា ភ្លោះប្រភេទ A ឬ ប្រភេទB នៃគម្រោង ឌែ សេនតូសានេះ នឹងទទួលបាន ការលក់បញ្ចុះតំលៃរហូតដល់ ១០ ភាគរយ ភ្លាមៗ ។ ពិសេសជាងនេះទៀត នៅពេលកក់លុយ នឹងទទួលបាន រង្វាន់ ipad 11 pro មួយគ្រឿងភ្លាមៗ នឹងមានឱកាស ចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ពិសេសៗ ជាច្រើនទៀត ដូចជាខ្សែកមាស ខ្សែកពេជ្រ ទូរសព្ទដៃ ស៊េរីទំនើបចុងក្រោយ ដំណើរកំសាន្តទៅកាន់ប្រទេសសឹង្ហបូរី នឹងរង្វាន់ធំ រថយន្តទំនើប Masda2 ឆ្នាំ២០២០ មួយគ្រឿង។
ក្នុងរយះពេល ៥ឆ្នាំមកនេះ ឌឹផ្លរ៉ា មានផ្ទះចំនួន ៦ប្រភេទ និង៨ម៉ូតផ្ទះ ហើយ គម្រោង ឌឹសេនតូហ្សា គឺជាម៉ូតទី៨ និងចុងក្រោយនៃឆ្នាំ២០២១៕




