សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យ មានការពិចារណាឡើងវិញ ក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

//s9.kh1.co/16/16b67a491ef43144820f88c7e9dfead91321c92b.jpg
សង្គម

 ២៣-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យជាបន្ទាន់ ឲ្យមានការពិចារណាឡើងវិញ ឬ ផ្អាកការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

រាជធានីភ្នំពេញ ៖ ក្រោយ វត្តចំនួន២ ក្នុងរាជធានីភ្នំពេញ រកឃើញឆ្លងជំងឺកូវីដ១៩នោះ ខណៈថ្ងៃកាន់បិណ្ឌ ប្រពៃណីខ្មែរ ទើបតែប្រារព្ធបានតែ២ថ្ងៃ យ៉ាងណាមិញ ក្រោយទទួលដំណឹងនេះភ្លាម សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារជាសម្លេងជាបន្ទាន់ កាលពីល្ងាចថ្ងៃទី ២៣ កញ្ញា ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សម្តេចតេជោ បានលើកឡើងថា ការរកឃើញឆ្លងជំងឺកូវីដ១៩នេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

សម្តេច បានគូសបន្ថែមផងដែរថា សូម សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សូមព្រះមេត្តាពិចារណា តើគួរគប្បីធ្វើយ៉ាងណាក្នុងស្ថានភាពលំបាកមួយនេះ មិនតែប៉ុណ្ណោះ សម្តេច បានសុំស្នើឲ្យ គណៈសង្ឃនាយក ដែលជាគណៈប្រត្តិបត្តិគ្រប់គ្រងសង្ឃ ចូលរួមជាមួយនឹង ក្រសួងធម្មការ ត្រូវពិនិត្យបន្ទាន់។

ជាងនេះទៅទៀត សម្តេច បានអំពាវនាវឲ្យ ក្រសួងសុខាភិបាល ធ្វើការពិចារណា តើយើងគួរតែផ្អាកនៅពិធីនេះបានឫទេ ឫកាត់បន្ថយតាមរបៀបណាមួយ តាមដែលអាចធ្វើទៅបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T