អ្នកណាគេ? Iniesta ថា បុគ្គលម្នាក់នេះគួរតែមកដឹកនាំ Barcelona ជំនួសលោក Koeman

//s9.kh1.co/d6/d64f1e35c216a1b32aa0194b320b33519c131ff1.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Andres Iniesta ចង់ឲ្យ Xavi មកដឹកនាំ Barcelona

អេស្ប៉ាញ៖ ខ្សែបម្រើក្លិប Vissel Kobe កីឡាករ Andres Iniesta បានលើកឡើងថា លោក Xavi គួរតែសម្រេចចិត្តផ្លាស់មកដឹកនាំនៅ Barcelona ដើម្បីជំនួសតំណែងរបស់លោក Ronald Koeman

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Andres Iniesta និង Xavi
កីឡាករ Andres Iniesta និង Xavi

ជាការពិតណាស់ នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានទម្លាយឲ្យដឹងថា អនាគតរបស់លោក Koeman នៅកីឡដ្ឋាន Camp Nou ទំនងជាកៀកជិតនឹងចែកផ្លូវគ្នាក្នុងពេលឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អទាល់តែសោះព្រមទាំំងរង់នូវបរាជ័យដ៏អាម៉ាស់ក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ៣ទល់នឹង០ នៃពានរង្វាន់ Champions League។

លោក​ Ronald Koeman 
លោក​ Ronald Koeman 

លោក Iniesta បាននិយាយថា៖

ខ្ញុំនឹងមិនបដិសេធនោះទេ ប្រសិនបើអ្នកឲ្យខ្ញុំស្រមៃថា Xavi នឹងមកឈរបញ្ជាក្រុមនៅកៅអីបម្រុងរបស់ Barcelona។ គាត់បានរៀបចំ និង ត្រៀមខ្លួនបានល្អហើយដើម្បីមកដឹកនាំ Barcelona។ គាត់មានភាពជឿជាក់លើខ្លួនឯងសម្រាប់ការប្រកួតប្រជែងថ្មី៕

លោក Andres Iniesta
លោក Xavi
លោក Xavi

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T