វិធីបង្ការជំងឺអាប់សែសុដន់ ម៉ាក់ៗគួរដឹងពេលបំបៅដោះកូន!

//s9.kh1.co/cd/cde8bb717e0d1553ecb0ec867711c1248e1b6c51.jpg
យល់ដឹង

 ២៣-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជំងឺអាប់សែសុដន់ ឬបូសសុដន់គឺជាការរលាកជាលិកាសុដន់​ដែលបណ្តាល ឱ្យមាន​ខ្ទុះនៅ​ក្នុង​សុដន់។

ជំងឺអាប់សែសុដន់ ឬបូសសុដន់គឺជាការរលាកជាលិកាសុដន់​ដែលបណ្តាល ឱ្យមាន​ខ្ទុះនៅ​ក្នុង​សុដន់។ ជាធម្មតាបញ្ហា​នេះបណ្តាលមកពីការឆ្លងបាក់តេរីចូលទៅក្នុងសុដន់តាមរយៈក្បាលសុដន់ ស្នាម​ប្រេះ​នៅក្បាលសុដន់ ឬស្បែកជុំវិញក្បាលសុដន់។ ការស្ទះរន្ធទឹកដោះក៏​អាចវិវដ្ដទៅ​ជាអាប់សែ​សុដន់​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា ភាគច្រើនជំងឺអាប់សែសុដន់កើតឡើងលើស្ត្រីបំបៅដោះ​កូន​។ តើម៉ាក់ៗបំបៅដោះត្រូវធ្វើអ្វីខ្លះដើម្បីបង្ការខ្លួនពីការកើតជំងឺអាប់សែសុដន់?

ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ

ម៉ាក់ៗកំពុងបំបៅដោះកូន​អាចការពារជំងឺអាប់សែសុដន់ដោយ៖

  • សម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះជាប្រចាំជាមួយសាប៊ូដែលមានជាតិកាត់​កម្រិតខ្សោយ និងទឹក រួចជូតថ្នមៗជាមួយកន្សែងស្អាត ជាពិសេសពេលមានរបួស ឬដាច់រលាត់
  • ចៀសវាងពាក់អាវ ឬអាវទ្រនាប់តឹងពេក
  • លាបប្រេងដូងផ្តល់សំណើមដល់ស្បែកជុំវិញក្បាលដោះ និងក្បាលដោះ​ដើម្បី​ការពារ​ការ​ប្រេះ តែ​ត្រូវជូតសម្អាតឱ្យស្អាតល្អមុនពេលឱ្យអូនតូចបៅ
  • ឧស្សាហ៍លាងដៃ កុំឱ្យឆ្លងបាក់តេរី
  • ឱ្យអូនតូចបៅឱ្យអស់ទឹកដោះពីសុដន់ម្ខាងៗ ចៀសវាងការស្ទះទឹកដោះ
  • រក្សា​អនាម័យ​ឲ្យកូន​ស្អាតជាប្រចាំ
  • នៅពេលបំបៅដោះកូន ម៉ាក់ៗត្រូវប្រាកដថាអូនតូចបៅបានត្រឹមត្រូវ និងត្រូវផ្តល់ភាពកក់ក្តៅ​និងក្តីស្រឡាញ់ដល់អូនតូច ដើម្បីជំរុញឱ្យអូនតូចបៅបានច្រើន និងមិនខាំក្បាលដោះ
  • បន្ទាប់ពីបំបៅដោះរួច ម៉ាក់ៗត្រូវជូតសម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះឱ្យស្អាត ព្រមទាំងទុកឱ្យស្ងួត

ជំងឺអាប់សែសុដន់កើតលើស្រ្តី​មិន​បំបៅដោះកូន​៖

  • មានរបួសលើសុដន់
  • ប្រេះក្បាលសុដន់
  • មានជំងឺទឹកនោមផ្អែម ឬមានបញ្ហាប្រព័ន្ធការពាររាងកាយ
  • ចោះក្បាលសុដន់
  • វះកាត់កែសុដន់

អាប់សែសុដន់មិនមែនជាជំងឺតំណពូជទេ។ ម៉ាក់ៗដែលកើតអាប់សែ​សុដន់នៅតែអាច​បន្តបំបៅ​ដោះ​ជាធម្មតា មិនឆ្លងទៅទារកទេ។ បន្ទាប់ពីព្យាបាលអាប់សែសុដន់ហើយ ម៉ាក់ៗក៏ត្រូវបន្តបំបៅ​កូន​ដោយ​ទឹកដោះដដែល​ ដើម្បីការពារការកើតអាប់សែសុដន់ឡើងវិញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T