បើដឹងតម្លៃម៉ូតសក់Kim ធ្វើកាលទៅMet Gala នឹងហួសចិត្តខ្លាំង

//s9.kh1.co/07/07a41d985de70c0cb52c97044d736c508f24b04d.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ម៉ូតសក់ចងលើកឡើងវែងអន្លាយ Met Gala របស់ Kim Kardashian វាមានតម្លៃ ១០,០០០ ដុល្លារ។

បរទេស៖ ទោះបីជាមួយរយៈមុនក៏ដោយ អ្នកនិយមលេងអ៉ីនធឺណែតនៅតែគិតអំពីព្រឹត្តិការណ៍ MET Gala ឆ្នាំ ២០២១ ជាពិសេសគឺសម្លៀកបំពាក់ម៉ាក Balenciaga ពណ៌ខ្មៅពាក់បិទឈឹង របស់ Kim Kardashian ដែលបង្កើតឱ្យមានការនិយាយជាច្រើនជាមួយស្ទីលរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាក៏ដោយក្នុង ក្នុងឈុតរបស់ មេម៉ាយកូន ៤ រូបនេះ វាមិនមែនគ្រាន់តែជាសម្លៀកបំពាក់ របស់នាងដែលមានការចាប់អារម្មណ៍តែមួយមុខនោះទេ តែក្រឡេក មើលទៅ ម៉ូតសក់ចងកន្ទុយសេះដ៏វែងអន្លាយ ដែលមានប្រវែង ៧៥អ៊ីញ របស់នាងក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ដែរ។

យ៉ាងណាមិញ ដូចដែលបានកត់សម្គាល់ ដោយលោក Chris Appleton ដែលជាអ្នកធ្វើសក់ឲ្យតារាស្រីរូបនេះ បានទម្លាយប្រាប់នៅលើគណនីផ្ទាល់ខ្លួនរបស់លោក ដែលបានលើកឡើងថា ម៉ូតសក់របស់ Kim ដែលបានចូលរួមក្នុងកម្មវីធីម៉ូដធំបំផុតប្រចាំឆ្នាំនេះ​មានតម្លៃរហូតទៅដល់ ១ម៉ឺនដុល្លារឯណោះ៕

ប្រភព៖ https://pagesix.com/

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T