ផ្លូវការ! James សម្រេចចិត្តចាកចេញពី Everton ដើម្បីផ្លាស់ទៅកាន់ក្លិបមួយនេះ

//s9.kh1.co/57/5772c987611ec6e63542878c2271334935b25726.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

James Rodriguez សម្រេចចិត្តផ្លាស់ទៅកាន់ក្លិប Al Rayyan

បរទេស៖ ខ្សែបម្រើប្រយុទ្ធ James Rodriguez បានសម្រេចចិត្តចាកចេញពីក្លិប Everton ដើម្បីផ្លាស់ទៅកាន់ក្លិប Al Rayyan នៃលីគកំពូលកាតា ជាផ្លូវការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodriguez
កីឡាករ James Rodriguez

ជាការពិតណាស់ អនាគតរបស់ James នៅ Everton គឺ គ្មានពន្លឺបន្តិចសោះឡើយចាប់តាំងពីលោក Carlo Ancelotti សម្រេចចិត្តលាលែងចេញពីតំណែង ជំនួសវិញដោយលោក Rafa Benitez ដែលបានផ្តាំផ្ញើប្រាប់គេតាំំងពីដើមរដូវកាល ថា លោកនឹងមិនបញ្ចូលរូបគេទៅក្នុងផែនការលេងរបស់ក្រុមឡើយនៅក្នុងរដូវកាលនេះ។ 

កីឡាករ James Rodriguez
កីឡាករ James Rodriguez

កីឡាករសញ្ជាតិកូឡុំប៊ីខាងលើ នឹងធ្វើដំណើរ ទៅកាន់ទឹកដីនៃប្រទេសកាតា នៅក្នុងសប្តាហ៍នេះដើម្បីជួបពិភាក្សាជាមួយគ្រូបង្វឹកថ្មីដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិបារាំងលោក Laurent Blanc ខណៈ កិច្ចព្រមព្រៀងក្នុងការដាក់លក់កីឡាកររវាងក្លិបនឹងក្លិប ទទួលបានជោគជ័យ១០០ភាគរយហើយ៕

កីឡាករ James Rodriguez
កីឡាករ James Rodriguez

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T