កត្តញ្ញូមែន! មិនបានទៅវត្តនឹងគេ តែ ឈិន មុន្នីនាថ មិនភ្លេចអ្នកមានគុណ ក្រាបសំពះប្រគេនបច្ច័យ

//s9.kh1.co/53/53b1f9d9c0b6772935e37587d0947e3011a13f1d.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កត្តញ្ញូមែន! ទោះមិនបានទៅវត្តនឹងគេ តែ ឈិន មុន្នីនាថ មិនភ្លេចអ្នកមានគុណ ក្រាបសំពះប្រគេនបច្ច័យ ក្នុងថ្ងៃបុណ្យទានទាន់ខែភ្លឺ

រាជធានីភ្នំពេញ ៖ ទោះបីទើប នឹងប្រឡូកក្នុងសិល្បៈក៏ពិតមែន តែតារាស្រី ឈិន មុនី្ននាថ ខ្សែស្រលាយគ្រួសារអ្នកសិល្បរូបនេះ បានទទួលការគាំទ្រ យ៉ាងពេញទំហឹង ពីទស្សនិកជន ជាពិសេស មហាជនវ័យស្រទាប់យុវវ័យ ជាពិសេស តាមរយៈរឿង «អ្នកម៉ាក់វ័យក្មេង» នេះតែម្តង លើសពីនេះទៅទៀត ហ្វេនៗរបស់តារាស្រីរូបនេះ តែងដឹងថា រូបនាង ជាក្មេងស្រីសុភាពនិង ជាក្មេងស្រីកត្តញ្ញូម្នាក់ ចេះស្រលាញ់គោរពឪពុកម្តាយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ស្របពេលថ្មីៗនេះ ជាថ្ងៃកាន់បិណ្ឌទី១ ខណៈដែល តារាខ្មែរជាច្រើន បានបង្ហាញរូបភាព ជាមួយគូស្នេហ៍ គូស្វាមីភរិយា និងគ្រួសារ ទៅវត្តធ្វើបុណ្យ ប្រគេនចង្ហាន់ព្រះសង្ឃ តាមប្រពៃណីរបស់ខ្មែរ ប៉ុន្តែងសម្រាប់ តារាស្រីវ័យក្មេង មុន្នីនាថ វិញ ទោះមិនបានទៅវត្តដូចគេដូចឯងមែន តែរូបនាង មិនភ្លេចព្រះរស់ អ្នកមានគុណនៅក្នុងផ្ទះនោះឡើយ ដោយខ្លួនបាន ក្រាបសំពះដល់បាតជើង ព្រមទាំងប្រគេនបច្ច័យជូនឪពុកម្តាយថែមទៀតផង ដែលនេះបង្ហាញយ៉ាងច្បាស់ថា រូបនាង ជាក្មេងស្រីដ៏ល្អ និងគួរឲ្យស្រលាញ់ ជាគម្រូដល់ក្មេងៗដទៃ។

ដោយក្នុងនោះ រូបនាងបានប្រាប់ឲ្យដឹងថា ៖

ថ្ងៃកាន់បិណ្ឌ1 ម៉ាក់ប៉ាបាន3វត្តតែកូន មិនបានជូនទៅវត្តព្រោះមិនស្រួលខ្លួន តែទោះមិនបានទៅវត្តក៏មិនដែលភ្លេចព្រះរស់ក្នុងផ្ទះដែរ ការគោរពប្រតិបត្តិឪពុកម្ដាយដោយកន្លងធម៌ ជាភ្លើងទានបំភ្លឺផ្លូវជីវិត៕

ឈិន មុន្នីនាថ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី ឈិន មុនី្ននាថ
  តារាស្រី ឈិន មុនី្ននាថ
  តារាស្រី ឈិន មុនី្ននាថ
  តារាស្រី ឈិន មុនី្ននាថ
  តារាស្រី ឈិន មុនី្ននាថ និងលោកប៉ា
  តារាស្រី ឈិន មុនី្ននាថ និងលោកប៉ា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឈិន មុន្នីនាថ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T