ផ្ទះចាក់បេតុងសោះ Kanye West ហ៊ានជះលុយទិញតម្លៃ ៥៧លានដុល្លារមើលទៅដូចជា...

//s9.kh1.co/a4/a48f8d39c913703361869d795820e522152afeac.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Kanye West បានចំណាយ ៥៧.៣ លានដុល្លារលើគេហដ្ឋានមួយនៅទីក្រុង Malibu រដ្ឋ California ដែលនៅជាប់មាត់ឆ្នេរសមុទ្រ

បរទេស៖ ក្រោយពីបានលែងលះ ក្លាយជាពោះម៉ាយ Kanye West បានបន្ថែម ទិញអចលនទ្រព្យលោក ដោយចំណាយប្រាក់សន្ធឹកសន្ធាប់រហូតដល់ ៥៧.៣ លានដុល្លារលើគេហដ្ឋានមួយនៅទីក្រុង Malibu រដ្ឋ California ដែលនៅជាប់មាត់ឆ្នេរសមុទ្រ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិមានថ្មីរបស់ តារារ៉េបរូបនេះ គឺជាផ្ទះមួយក្នុងចំណោមផ្ទះតែមួយគត់ នៅសហរដ្ឋអាមេរិកដែលត្រូវបានរចនាដោយស្ថាបត្យករជនជាតិជប៉ុនម្នាក់ ជាមួយនឹងការតុបតែង គេហដ្ឋានបែបសាមញ្ ត្រឹមតែចាក់បេតុងរាបស្មើរ គ្មានអ្វីពិសេស តែយ៉ាងណា ក៏វាមើលទៅមានភាពលេចធ្លោ និងខុសគេម្យ៉ាងដែរ។

យ៉ាងណាមិញ ផ្ទះមានដ៏តម្លៃមិនសឹងគួរឲ្យជឿមួយនេះ ត្រូវបានគេប្រដូចទៅនឹង ដូចជាលានដ្ឋានយោធា ដែលមានទំហំត្រឹមតែ ៣.៦៦៥ ហ្វីតការ៉េនិងធ្វើពីបេតុង ១.២០០ តោន មិនត្រឹមតែប៉ុណ្ណោះ វាហាក់ដូចជានៅជិត ជាប់អ្នកជិតខាងទៀតផង។

យោងតាមគេហទំព័រ Realtor.com ផ្ទះថ្មី របស់ Kanye West ត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៣ ហើយមានបន្ទប់គេង ៤ បន្ទប់ទឹក ៥ ហើយវាមានតម្លៃថ្លៃជាងអចលនទ្រព្យជិតៗហ្នឹងតាំងពីដើមរៀងមក ដោយសារតែភាពខុសគេនៃរូបរាងផ្ទះ គួបផ្សំទៅនឹងការចនា ដោយម្ចាស់ពានដ៏ល្បី ខាងស្ថាបត្យករដូច្នេះដែរ៕

ប្រភព៖ hotnewhiphop

សូមទស្សនារូបភាពខាងក្រោម៖

Kanye West
Kanye West
Kanye West
Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T