ដោយសារមានរូបសម្រស់ដ៏កម្រ Bella Hadid ក៏សង្ស័យពីការកែសម្ផស្ស

//s9.kh1.co/c1/c164748ace04ed18a6b7016ec7c6f7e890499c70.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ព្រោះតែមានរូបសម្រស់ស្រស់ស្អាតដ៏កម្រ ដល់ថ្នាក់គ្រូពេទ្យផ្នែកកែសម្ផស្សសរសើរហើយ ទើបតារាម៉ូដែលស្រី Bella Hadid នៅតែធ្វើឲ្យមនុស្សជាច្រើនសង្ស័យពីការវះកាត់សម្ផស្សរបស់នាង

បរទេស៖ Bella Hadid ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលដ៏ល្បីមួយរូប ដែលបានចាប់ផ្តើមអាជីពរបស់នាងយ៉ាងរលូន ហើយភាពស្រស់ស្អាតគួរឱ្យទាក់ទាញនាង ក៏បានក្លាយជាសម្រស់មួយដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីហូលីវូដ និងពិភពម៉ូដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ រូបសម្រស់ដ៏កម្ររបស់ Bella Hadid ក៏ទទួលបាននូវការកោតសរសើរពីទស្សនិកជនជាច្រើន រួមទាំងគ្រូពេទ្យវះកាត់កែសម្ផស្សផងដែរ។ នេះបើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិតផ្នែកវះកាត់កែសម្ផស្សដ៏ល្បីល្បាញម្នាក់ ធ្លាប់បានបញ្ជាក់ថា មុខរបស់ Bella Hadid បានឈានដល់កម្រិតល្អឥតខ្ចោះ ហើយក៏ជាមូលហេតុធ្វើឲ្យមនុស្សជាច្រើនសង្ស័យពីការកែសម្ផស្ស ខណៈដែលគ្រូពេទ្យដទៃទៀតបានជឿថា នាងធ្លាប់ចាក់បបូរមាត់ និងចាក់បំពេញថ្ពាល់និងថ្គាម។

ជាពិសេសនោះដែរ បន្ទាប់ពី ៤ ឆ្នាំក្រោយមក មុខមាត់របស់ តារាស្រីរូបនេះ ហាក់មានការប្រែប្រួល ដោយមើលឃើញពីបបូរមាត់កាន់តែក្រាស់ជាងមុន ហើយអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានធ្វើការប្រៀបធៀបរូបថតអតីតកាលនិងបច្ចុប្បន្នរបស់នាង ដោយសង្ស័យថា តារាស្រីរូបនេះ បានធ្វើកែកុនផ្នែកខ្លះនៃផ្ទៃមុខរបស់នាង ឲ្យមើលកាន់តែមានភាពស្រស់ស្អាតដូចបច្ចុប្បន្ននេះ។ 

យ៉ាងណាមិញ នៅឆ្នាំ ២០១៩ នៅពេលត្រូវបានសួរអំពីការវះកាត់ ម្ដាយរបស់តារាស្រីរូបនេះ បានបញ្ជាក់ថា កូនរបស់ខ្លួន មិនដែលវះកាត់កែសម្ផស្ស ចាក់បំពេញបន្ថែម អ្វីផ្សេងទៀតនៅក្នុងខ្លួននោះទេ ព្រោះពួកគេដឹងច្បាស់អំពីគ្រោះថ្នាក់នៃសកម្មភាពទាំងនេះ។ ជាពិសេស Bella Hadid តែងតែបដិសេធរាល់ការសង្ស័យពីការកែកុនមុខមាត់ និងបង្ហាញថា នាងមិនចង់ធ្វើឱ្យមុខនាងអាក្រក់ដោយសារការចាក់បបូរមាត់នោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Bella Hadid
 Bella Hadid
 Bella Hadid
 Bella Hadid
 Bella Hadid
 Bella Hadid
 Bella Hadid
 Bella Hadid
 Bella Hadid
 Bella Hadid
រូបភាពដែលប្រៀបធៀបកាលពីមុន និងបច្ចុប្បន្ន របស់ Bella Hadid
រូបភាពដែលប្រៀបធៀបកាលពីមុន និងបច្ចុប្បន្ន របស់ Bella Hadid
រូបភាពដែលប្រៀបធៀបកាលពីមុន និងបច្ចុប្បន្ន របស់ Bella Hadid
រូបភាពដែលប្រៀបធៀបកាលពីមុន និងបច្ចុប្បន្ន របស់ Bella Hadid
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T