Brad Pitt ដាក់ពាក្យប្តឹង Angelina ក្រោយលួចលក់អចលនទ្រព្យកន្លែងរៀបការដំបូង

//s9.kh1.co/91/91d2ccd52bbdb554e3fae05750be34a1eb56e599.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មិនចប់សោះជម្លោះរវាង Brad Pit និង Angelina Jolie នៅតែបន្តប្តឹងផ្ដល់គ្នាបែបនេះ។

បរទេស៖ ជាការពិត កាលពីឆ្នាំ ២០១៦ Angelina Jolie បានសម្រេចចិត្តលែងលះជាមួយ Brad Pit ក្រោយរួមរស់ជាមួយគ្នាជិតមួយទសវត្សរ៍។  តែយ៉ាងណា បន្ទាប់ពីលែងលះជាង ៤ឆ្នាំមកនេះ រឿងក្ដីរបស់អ្នកទាំងពីរ នៅតែមិនទាន់ដាច់ស្រេចឡើយ។ ដោយក្នុងនោ អ្នកទាំងពីរ នៅតែប្ដឹងប្ដល់គ្នាទៅវិញទៅមកអស់លុយរាប់រាលដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការប្រយុទ្ធប្រឆាំងទៀមទារទ្រព្យសម្បត្តិរវាង Angelina Jolie និង Brad Pitt នៅតែបន្តកើតមានឡើង នៅពេលដែលថ្មីៗនេះ Brad បានចោទប្រកាន់អតីតភរិយារបស់លោកថាបានប្រើវិធីល្បិចកលដើម្បីលក់ភាគហ៊ុនពាក់កណ្តាលរបស់ខ្លួនដោយអចេតនា។

ជាមួយគ្នានេះ Brad Pit បានដាក់ពាក្យបណ្តឹងនៅប្រទេស Luxembourg កាលពីថ្ងៃទី ២១ ខែកញ្ញាដោយចោទប្រកាន់ថា Angelina និងដៃគូជំនួញរបស់នាងបានព្យាយាមដកលោកចេញពីការលក់ Chateau Miraval។ ដែលកំពុងចង់លក់ភាគហ៊ុន ៥០ ភាគរយរបស់លោកនៅ Chateau Miraval ដោយមិនផ្តល់ជម្រើសដំបូងដល់លោកសោះ។ 

ក្នុងនោះផងដែរ អចលនទ្រព្យ Chateau Miraval មានតម្លៃជាង ១៦០ លានដុល្លារគឺជាអចលនទ្រព្យដ៏សំខាន់សម្រាប់ Angelina Jolie និង Brad Pitt ។ ដោយពួកគេបានរៀបការនៅទីនេះក្នុងខែសីហាឆ្នាំ ២០១៤ ដោយមានកូន ៦ នាក់ចូលរួមផងដែរ។

គួរបញ្ជាកើផងដែរថា យោងតាមឯកសារតុលាការដែលទទួលបានដោយ Us Weekly Brad Pitt ដើមឡើយកាន់កាប់ភាគហ៊ុន ៦០ ភាគរយនៅក្នុងក្រុមហ៊ុន Quimicum ដែលជាម្ចាស់ប្រាសាទនេះខណៈដែល Jolie កាន់កាប់ភាគហ៊ុន ៤០ ភាគរយ។ នៅឆ្នាំ ២០១៣ គាត់បានផ្ទេរភាគហ៊ុន ១០% របស់គាត់ទៅឱ្យអេនជេលីណាដែលធ្វើឱ្យពួកគេក្លាយជាដៃគូស្មើគ្នានៅQuimicum នេះ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Brad Pit និង  Angelina Jolie
Brad Pit និង  Angelina Jolie
Angelina Jolie និង កូនៗ
Angelina Jolie និង កូនៗ
វិមានដែល Angelina Jolie ចង់លក់
វិមានដែល Angelina Jolie ចង់លក់
វិមានដែល Angelina Jolie ចង់លក់
វិមានដែល Angelina Jolie ចង់លក់
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T