មិនមែន M10 ឬ CR7 ទេ! Lewandowski សរសើរពីរបៀបលេងខ្សែប្រយុទ្ធរូបនេះមិនដាច់ពីមាត់ ក្រោយខ្លួនឈ្នះស្បែកជើងមាស

//s9.kh1.co/35/356ad4376e6ddea3f33e76cf9596202e91f4f7f2.jpg
កីទ្បា

 ២២-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Lewandowski សរសើរពីរបៀបលេងរបស់ Benzema មិនដាច់ពីមាត់ ក្រោយខ្លួនឈ្នះស្បែកជើងមាស

បរទេស៖ កីឡាករ Robert Lewandowski បានឈ្នះស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប (European Golden Boot) សម្រាប់រដូវកាល ២០២០-២០២១, ជាមួយគ្នានោះ គាត់បានលើកឡើង និងសរសើរអំពីរបៀបលេងរបស់ Karim Benzema ជាខ្លាំង ចំពោះការបង្ហាញខ្លួនរបស់គាត់នៅ Real Madrid កន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Karim Benzema
Karim Benzema

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Bayern Munich ទទួលបាននូវពានរង្វាន់មួយនេះ បន្ទាប់ពីគាត់បានទម្លាយសំណាញ់ទីដៃគូប្រកួតចំនួន ៤១ គ្រាប់នៅក្នុងក្របខណ្ឌ Bundesliga នៅរដូវកាលមុន, ជាពិសេស គាត់ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្លិបយក្សរបស់អាល្លឺម៉ង់ឈ្នះពានរង្វាន់ផ្សេងៗផងដែរ។

Robert Lewandowski
Robert Lewandowski

ថ្លែងប្រាប់គេហទំព័រ Marca ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ បានរៀបរាប់យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាកោតសរសើរទៅកាន់ Karim ខ្លាំងណាស់, មិនត្រឹមតែគ្រាប់បាល់ដែលគាត់ធ្លាប់ស៊ុតបញ្ចូលទីនោះទេ ប៉ុន្តែខ្ញុំសូមសរសើរអំពីរបៀបលេង ដែលគាត់សហការជាមួយមិត្តរួមក្រុមរបស់គាត់។ ការងាររបស់គាត់ជាមួយមិត្តរួមក្រុម គឺជាអ្វីដែលខ្ញុំចូលចិត្តគាត់បំផុត។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់៕

  កីឡាករ Robert Lewandowski

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T