កម្សាន្ត៖ លោក James Corden ដែលជាពិធីករដ៏ល្បីល្បាញម្នាក់ក្នុងកម្មវិធី The Late Late Show with James Corden ហើយលោកក៏ជាមនុស្សជិតស្និតជាមួយនឹង BTS ផងដែរ ដោយលោកធ្លាប់បានអញ្ចើញពួកគេចូលក្នុងកម្មវិធីរបស់លោកជាច្រើនដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មិនតែប៉ុណ្ណោះ James Corden ត្រូវបានអ្នកគាំទ្ររបស់ BTS ហៅគាត់ថា ប៉ាៗម៉ូឈី Papa Mochi ដែលឈ្មោះនេះបានមកពី Jimin ដែលខ្លួនជា Baby Mochi ។ មិត្តភាពរបស់ James ជាមួយនឹង BTS ហាក់មានភាពល្អនឹងគ្នាធម្មតា ចំណែកឯ ARMY អ្នកគាំទ្ររបស់ BTS ក៏ស្រលាញ់ចូលចិត្តលោក។

ប៉ុន្ដែមិនដឹងជាលោកពិធីកររូបនេះគិតយ៉ាងម៉េច នៅក្នុងកម្មវិធី The Late Late Show with James Corden ថ្មីៗនេះ លោកបែរជានិយាយពាក្យសម្ដីមិនគោរពទៅកាន់ BTS និង ARMY ដែលធ្វើឲ្យពួកគេខកចិត្តជាខ្លាំង។

ដោយលោក James នេះបានធ្លយសម្ដីថា វាមិនប្រក្រតី កាលដែលគេអញ្ចើញ BTS ទៅថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ ហើយថែមទាំងនិយាយថា គួរតែអរគុណទៅបណ្តុំហ្វេនរបស់ BTS នោះទើបពួកគេមានមុខមាត់បែបនេះ ។ អ្វីដែលគួរឲ្យអន់ចិត្តទៀតនោះ លោក James បានហៅអ្នកគាំទ្រថាជាក្មេងអាយុ១៥ឆ្នាំទៀតផង។

ហ្វេនៗទាំងអស់ពេលដែលបានដឹងរឿងហើយមានអារម្មណ៍ខឹងអន់ចិត្តជាខ្លាំង ដែលលោក James ប្រើសម្ដីមិនគោរពដល់ការខិតខំប្រឹងប្រែងនឹងសមត្ថភាពរបស់ BTS បែបនេះ ថែមទាំងពួកគេឈប់ហៅលោកថាជា ប៉ាៗម៉ូឈី ទៀតហើយនិងលែងទុកចិត្តអ្នកណាទាំងអស់៕

#JamesCorden James Corden disrespecting BTS and ARMY, calling BTS’s presence at the assembly “unusual” and literally calling out ARMY for being “a bunch of 15 y/o girls”. Another clout chaser I guess. Man… you can’t trust anyone. pic.twitter.com/aUpjPLpzYN
— BTS_Nicole (@bangtanboysnk) September 21, 2021