ប៉ុន្មានទៅ? Ronaldo បានហក់មកឈរលើ Messi វិញក្នុងនាមជាកីឡាករបាល់ទាត់ រកប្រាក់ចំណូលបានច្រើនជាងគេ

//s9.kh1.co/cb/cb42e79ad7d831fad722d39efa92ad2e5fe79136.jpg
កីទ្បា

 ២២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo បានហក់មកឈរលើ Messi វិញក្នុងនាមជាអ្នករកប្រាក់ចំណូលបានច្រើនជាងគេប្រចាំរដូវកាល ២០២១-២០២២

បរទេស៖ ការផ្ទេរទៅកាន់ក្រុម Manchester United របស់ Cristiano Ronaldo បានធ្វើឱ្យគាត់ឡើងចំណាត់ថ្នាក់មកឈរលើ Lionel Messi វិញ ក្នុងនាមជាកីឡាករបាល់ទាត់ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតប្រចាំរដូវកាល ២០២១-២០២២ នេះ, នេះបើតាមរបាយការណ៍របស់ទស្សនាវត្តី Forbes

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo
Ronaldo

Ronaldo គឺទទួលបានប្រាក់ចំណូលសរុបចំនួន ៩១.៥ លានផោន ឬប្រមាណជា (១២៥ លានដុល្លាអាមេរិក) មុនពេលបង់ពន្ធសម្រាប់រដូវកាល ២០២១-២០២២ , ជាមួយគ្នានោះ ក៏មានការបន្ថែមទឹកប្រាក់ចំនួន ៥១.២៥ លានផោន ឬប្រមាណជា (៧០ លានដុល្លាអាមេរិក) ទៀតដែរ សម្រាប់ការលើកទឹកចិត្តក្នុងការវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ។

Messi
Messi

Messi បានធ្លាក់មកឈរនៅពីក្រោយ Ronaldo វិញ, ដោយបច្ចុប្បន្នគាត់ទទួលបានប្រាក់ចំណូលចំនួន ៨០. លានផោន ឬប្រមាណជា (១១០ លានដុល្លាអាមេរិក) សម្រាប់រដូវកាលនេះ, ហើយចំណែកមិត្តរួមក្រុមរបស់គាត់នៅ Paris Saint-Germain មាន Neymar និង Mbappe ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់លើគេទាំង ៤ អ្នកផងដែរ៕

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់របស់កីឡាករទាំង ១០ រូបដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត៖

តារាងប្រាក់ចំណូល
តារាងប្រាក់ចំណូល

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T