រដ្ឋបាលខេត្តសៀមរាប​ អនុញ្ញាតឱ្យក្រុមដឹកជញ្ជូនចំនួន ២២៣នាក់ សម្រាប់ដឹកស្បៀងអាហារនៅតំបន់ក្រហម

//s9.kh1.co/f1/f133dfea1a45b5b0bfb08accca2c8f0bb50cfb27.jpg
សង្គម

 ២១-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តសៀមរាប​ បានធ្វើការអនុញ្ញាតឱ្យក្រុមដឹកជញ្ជូនដែលមានចំនួនសរុប ២២៣នាក់ ដែលអាចដឹកស្បៀងអាហារផ្សេងៗបាន នៅទីតាំងតំបន់ក្រហម នៅឯខេត្តសៀមរាប ។

សៀមរាប៖ នាពេលថ្មី រដ្ឋបាលខេត្តសៀមរាប​ បានធ្វើការអនុញ្ញាតឱ្យក្រុមដឹកជញ្ជូនដែលមានចំនួនសរុប ២២៣នាក់ ដែលអាចដឹកស្បៀងអាហារផ្សេងៗបាន នៅទីតាំងតំបន់ក្រហម នៅឯខេត្តសៀមរាប ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ១៩។

មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារតោះទៅលេងសៀមរាបដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង។

ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួលក្នុងបញ្ជាទិញនិងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋានដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។

យ៉ាងណាមិញ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង "តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីរសៀ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រួចមក រដ្ឋបាលខេត្តបានរៀបចំតារាងអាជីវករដែលមានលក់ស្បៀងអាហារគ្រប់ប្រភេទជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T