ក្រោយគេថាជា Tomboy កូនស្រី Angelina ចេះតែងខ្លួនស្រីហើយ

//s9.kh1.co/1c/1c884112cbed2dae04751abeb32869beb9f21036.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចេះតែថា Tomboy ម៉េចនឹងបាន ពេលនេះ កូនស្រីច្បង តារាស្រី Angelina Jolie ចាប់ផ្ដើមតែងខ្លួនស្រីច្រើនជាងមុន និងបង្ហាញពីកាយវិការខ្មាសអៀនបែបនេះទៀត

បរទេស៖ ជាការពិតណាស់​ វាគឺជារឿងធម្មតាស្រាប់ហើយ សម្រាប់កូនស្រីដំបូងរបស់តារាសម្ដែងស្រី Angelina Jolie និងអតីតស្វាមី លោក Brad Pitt នាង Shiloh ដែលតែងតែមានលេចធ្លោក៏ដូចជាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ខុសពីបងប្អូនបង្កើតផ្សេងទៀតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ជំនួសឱ្យការស្លៀកសំពត់និងចងសក់ដូចក្មេងស្រី កូនស្រីច្បងរបស់តារាស្រីរូបនេះ តែងតែមានការតុបតែងខ្លួនស្លៀកពាក់ទៅតាមស្ទីលថមប៊យ ហើយវាក៏ជាហេតុផលមួយ ដែលធ្វើឲ្យមានព័ត៌មានចចាមអារ៉ាមតាមអ៊ិនធើណេតដោយបានលើកឡើងថា Shiloh ចង់ផ្លាស់ប្តូរភេទ ដើម្បីរស់នៅស្មោះត្រង់ចំពោះខ្លួនឯង។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ថ្មីៗនេះ កូនស្រី Angelina Jolie នាង Shiloh ក៏បានធ្វើការផ្លាស់ប្តូររូបរាងយ៉ាងធំ និងបានបង្កការភ្ញាក់ផ្អើល នៅពេលដែលនាងទុកសក់វែង​ព្រមទាំងស្លៀកពាក់ជាមនុស្សស្រីច្រើនជាងពេលមុនៗ។ ជាពិសេស តាមរយៈរូបភាពមួយចំនួនបានបង្ហាញថា នៅពេលដែល Shiloh ចាកចេញពីសាលារាំ បានបង្ហាញខ្លួនដោយបានពាក់អាវខ្មៅ ស្បែកជើងកីឡា និងកាន់កាបូបស្ពាយ ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញយោបល់អំពីនាង។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានផ្ដោតអារម្មណ៍ទៅលើកាយវិការ យកអាវក្រៅទៅគ្របទ្រូង នៅអំឡុងពេលពេញវ័យដែលនាងមានការអៀនខ្មាស់ខ្លួនឯង។ ហើយពួកគេក៏បានសង្ឃឹម និងរង់ចាំរហូតដល់ Shiloh មានអារម្មណ៍ថាស្រណុកសុខស្រួល ជាមួយការបង្ហាញរូបភាពបែបមនុស្សស្រីយ៉ាងពេញភ្នែក ផងដែរ៕ 

ប្រភព៖​​ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី
រូបភាព កូនស្រី Angelina Jolie
រូបភាព កូនស្រី Angelina Jolie
រូបភាព កូនស្រី Angelina Jolie
រូបភាព កូនស្រី Angelina Jolie
រូបភាព កូនស្រី Angelina Jolie
រូបភាព កូនស្រី Angelina Jolie
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T