កម្រ​ប្រតិកម្ម​ តែលេីកនេះ​ យូប៊ីន​ ដាក់ចុកៗ​ ក្រោយគេថា នាងចម្លងស្ទីល តាមតារាថៃ​ (មានវីដេអូ)

//s9.kh1.co/b3/b33571622cb6d50bfa2d11b1e4efb4f924c6d965.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស៊ីន យូប៊ីន បានបដិសេធ មិនបានចម្លងស្ទាយ៍តាមតារាថៃរូបនោះទេ ព្រោះរូបភាពដែលគេយកមកប្រៀបធៀបនោះ គឺនាងបានបង្ហោះតាំងពីឆ្នាំ ២០១៨ រីឯតារាថៃវិញនោះ ទើបតែបានបង្ហោះក្នុងឆ្នាំ ២០២០នេះ។

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន ទើបតែបាន Live វីដេអូនៅលើគណនី IG ជជែកលេងជាមួយហ្វេនៗយ៉ាងរីករាយ ព្រមទាំងបានបកស្រាយទម្លាយអារម្មណ៍ពិតមួយចំនួន ក្រោយមានពាក្យមកពីមជ្ឍដ្ឋានខាងក្រៅថា នាងជាតារាខ្មែរដែលចូលចិត្តចម្លងការតែងខ្លួន ទាំងម៉ូតសក់ និងសម្លៀកបំពាក់ តាមតារាថៃទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះផងដែរ យូប៊ីន មិនបានខឹងច្រឡោតជាមួយបុគ្គលរូបនេះឡើយ ពោលនាងបែរជាបានបកស្រាយដោយទឹកមុខញញឹមញញែម ជាមួយពាក្យពេចន៍ខ្លីៗតែមានន័យ។ ដោយនាងបានបដិសេធ មិនបានចម្លងស្ទាយ៍តាមតារាថៃរូបនោះទេ ព្រោះរូបភាពដែលគេយកមកប្រៀបធៀបនោះ គឺនាងបានបង្ហោះតាំងពីឆ្នាំ ២០១៨ រីឯតារាថៃវិញនោះ ទើបតែបានបង្ហោះក្នុងឆ្នាំ ២០២០នេះទេ ដូច្នេះមានន័យថា នាងជាអ្នកលេងស្ទាយ៍តែងខ្លួននោះបានមុនតារាថៃទៅទៀត។

យ៉ាងណាមិញ ក្រោយឃើញវីដេអូដែលគណនី TikTok ហ្វេនផេកមួយយកទៅបង្ហោះបន្ត យើងឃើញថា គ្រប់គ្នាពិតជាពេញចិត្តជាមួយសម្ដីរបស់តារាស្រីរូបនេះខ្លាំង ហើយអ្នកខ្លះក៏បានយល់ច្បាស់ថា នាងមិនបានចម្លងស្ទាយ៍តាមអ្នកណានោះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
@moonligth2111

មហាត្រជាក់ហើយ មិនតបមិនត ទើបតែបញ្ចេញនេះទេ my angel អើយ🥰💙#ShinYubin #cambodia🇰🇭 #fypシ

♬ original sound - 🦋SKY🦋
វីដេអូបកស្រាយ ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T