បន្លែ-ផ្លែឈើពណ៌សល្អចំពោះបេះដូង និងសុខភាព!

//s9.kh1.co/ab/ab4c11b1968d32b132837da359bec4585285c65d.jpg
យល់ដឹង

 ២០-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្លែ និងផ្លែឈើពណ៌សក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមិនចាញ់បន្លែ និងផ្លែឈើ​ពណ៌ចម្រុះទេ។​

បន្លែ និងផ្លែឈើពណ៌សក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមិនចាញ់បន្លែ និងផ្លែឈើ​ពណ៌ចម្រុះទេ។​ បន្លែ និងផ្លែឈើពណ៌សមានផ្ទុកសារធាតុ anthoxanthins, allicin, ប៉ូតាស្យូម, ហ្វូឡាត និងវីតាមីន C ។ ខាងក្រោមជាអត្ថប្រយោជន៍នៃការញុំាបន្លែ និងផ្លែឈើពណ៌ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជួយការពារបេះដូង និងសរសៃឈាម

សារធាតុប៉ូតាស្យូមនៅក្នុងបន្លែ និងផ្លែឈើពណ៌សជួយសរសៃប្រសាទ និងសាច់​ដុំរបស់យើង​ឱ្យធ្វើ​ការ ដែលល្អចំពោះដំណើរការបេះដូង។ ប្រសិនបើយើងមានបញ្ហាតម្រងនោម យើងត្រូវកម្រិត​ការ​ញុំា​សារធាតុប៉ូតាស្យូម ឬពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។ សារធាតុ Anthoxanthins និង allicin នៅក្នុងបន្លែ និងផ្លែឈើពណ៌សក៏ជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុល​ដែលធ្វើឱ្យបេះដូង​យើង​ធ្វើការបានស្រួល។

២. ប្រឆាំងមហារីក

សារធាតុ Anthoxanthins នៅក្នុងបន្លែ និងផ្លែឈើពណ៌ស​អាចជួយកាត់បន្ថយហានិភ័យ​នៃការកើត​មហារីក។ ឯហ្វូឡាតក៏ជួយកាយ​យើងឱ្យ​ចៀស​ផុត​ពីការផ្លាស់ប្តូរ​កោសិកាដែលអាចនាំ​ឱ្យកើត​មហារីក​ដែរ។

គណនា BMI

៣. ពង្រឹងប្រព័ន្ធការពាររាងកាយ

បន្លែ និងផ្លែឈើពណ៌សមានផ្ទុកវីតាមីន C ដែលជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងមេរោគ មុនពេលយើងឈឺ។

បន្លែពណ៌សមានដូចជា ខ្ទឹមស ខ្ទឹមបារាំង ដំឡូងបារាំង ឆៃថាវ ផ្កាខាត់​ណា​ ផ្សិត ពោតស មើមប៉ិគួៈ។ល។ ឯផ្លែឈើពណ៌សរួមមាន ផ្លែចេក សារី ប៉ែសសាច់ស ពុទ្រា ស្រកានាគសជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T