ស្រលាញ់ពណ៌ខ្មៅ អ្នកអភិជន Kim Kardashian ស្លៀកឈុតខ្មៅចេញក្រៅសឹងរាល់ថ្ងៃ

//s9.kh1.co/89/897ccd9ba6700792c60c92d2b71041ad9157d308.png
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកមេម៉ាយ Kim Kardashian មកលើកណាក៏ទាក់អារម្មណ៍គេឯងគ្រប់គ្នា គេសង្កេតឃើញថាតាំងពីចូលរួមកម្មវិធី Met Gala មក Kim ដូចជាស្រលាញ់ពណ៌ខ្មៅនេះដកចិត្តមិនរួច ទៅណាមកណាក៏ឃើញតែឈុតខ្មៅ។

កម្សាន្ត៖ អ្នកអភិជន Kim Kardashian ហាក់ដូចជាស្រលាញ់ពណ៌ខ្មៅដកចិត្តមិនរួច តាំងពីអតីតស្វាមី Kanye West ណែនាំឲ្យទៅរកអ្នកច្នៃម៉ូតម្នាក់នោះមក Kim តែងតែបង្ហាញខ្លួនជាមួយសំលៀកបំពាក់ពណ៌ខ្មៅជាញឹកញាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Kardashian
Kim Kardashian

ជាពិសេស លេងឈុតធំតែម្ដងនៅថ្ងៃចូលរួមកម្មវិធី Met Gala ដែលទើបតែកន្លងទៅថ្មីៗនេះ ដែលស្ត្រីមេម៉ាយ Kim ពាក់រ៉ូបក្រណាត់បាំងមុខជិតឈឹងទៅចូលរួម។ មិនតែប៉ុណ្ណោះពេលចប់កម្មវិធី គេឃើញ Kim ដើរចេញមកវិញជាមួយឈុតរ៉ូបផ្សេងពណ៌ខ្មៅដ៏ដែលនិងពាក់វ៉ែនតាខ្មៅទៀតផង។ 

Kim Kardashian
Kim Kardashian

កាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ Kim ទើបតែបង្ហោះរូប២សន្លឹកនៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាងដែលស្លៀកឈុតខ្មៅចេញរាងយ៉ាងអេម។ មហាជនចាប់អារម្មណ៍ទៅលើស្ទាយ៍តែងខ្លួនថ្មីរបស់ Kim ជាខ្លាំង ហើយនាងហាក់មើលទៅដូចជាស្នេហាពណ៌ខ្មៅនេះខុសធម្មតា៕

Kim Kardashian
Kim Kardashian
Kim Kardashian
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T