រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីវ័យក្មេង កែវ ឡាវីញ ជាតារាស្រីទើបនឹងរះ ហើយក៏កំពុងតែ មានប្រជាប្រិយភាព និង ទទួលការគាំទ្រខ្លាំង ជាពិសេស ក្រោយលេចវត្តមានជា តួសម្តែងក្នុងរឿង«សង្សារខ្ញុំ» ដែលជា រឿងប្រភេទស្នេហាភេទដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ អ្នកម្តាយរបស់តារាស្រីរូបនេះ គឺអ្នកស្រី កែវ កល្យាណ បានចេញមកអះអាងប្រកាស ឈប់ឲ្យកូនស្រី សម្តែងរឿងប្រភេទស្នេហាដូចគ្នា នេះទៀតហើយ ក៏ព្រោះមាន ហ្វេនៗមួយចំនួន ហាក់មិនគាំទ្រ ចំពោះការដែលអ្នកម៉ាក់ ឲ្យកូនស្រីសម្តែងក្នុងតួអង្គយ៉ាងដូច្នេះ ដោយក្នុងនោះ អ្នកម៉ាក់ បានបញ្ជាក់យ៉ាងដូច្នេះថា ៖
នាងខ្ញុំសុំឆ្លើយតបជាមួយហ្វេនៗ១ចំនួនធំ ពួកគាត់ចេះតែឆាតមក លើកទឹកចិត្តនាងខ្ញុំនិងកូនវីញថា កុំខ្វល់ជាមួយហ្វេន១ចំនួនតូចដែលតាមគេតាមឯង មេបំបាសបំបោលមានតែ4/5នាក់ទេ មីងនិងវីញកុំគិតអី ដឹងស៊ូៗទៅកុំឈប់ថតអី ចឹងពួកក្មួយៗជាហ្វេនស្រលាញ់វីញជាវីញពិតៗបានអីមើលទៀត ព្រោះហ្វេនខ្លះថា គាត់ឈប់ចាប់អារម្មណ៍មើលកុនខ្មែរយូរហើយ ដល់បានមើលរឿង រសជាតិអ្នកមានមកជក់ចិត្តហ្មង។ ចឹងនាងខ្ញុំសុំឆ្លើយតបហ្វេនពិតៗដូចខាងក្រោមនេះ៕



