មានរឿងអី? សុខៗ កល្យាណ ប្រកាសឈប់ឲ្យ កូនស្រី ឡាវីញ សម្តែងរឿងស្នេហាភេទដូចគ្នា

//s9.kh1.co/e9/e981ab48d1175ab391ee5037d393f71313c6ee8b.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នៅសុទ្ធៗ តារាស្រី កែវ កល្យាណ ប្រកាសឈប់ឲ្យ កូនស្រីសម្តែងរឿងប្រភេទ ស្នេហាភេទដូចគ្នា ព្រោះតែ ហ្វេនៗមួយចំនួន មិនគាំទ្រ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីវ័យក្មេង កែវ ឡាវីញ ជាតារាស្រីទើបនឹងរះ ហើយក៏កំពុងតែ មានប្រជាប្រិយភាព និង ទទួលការគាំទ្រខ្លាំង ជាពិសេស ក្រោយលេចវត្តមានជា តួសម្តែងក្នុងរឿង«សង្សារខ្ញុំ» ដែលជា រឿងប្រភេទស្នេហាភេទដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ អ្នកម្តាយរបស់តារាស្រីរូបនេះ គឺអ្នកស្រី កែវ កល្យាណ បានចេញមកអះអាងប្រកាស ឈប់ឲ្យកូនស្រី សម្តែងរឿងប្រភេទស្នេហាដូចគ្នា នេះទៀតហើយ ក៏ព្រោះមាន ហ្វេនៗមួយចំនួន ហាក់មិនគាំទ្រ ចំពោះការដែលអ្នកម៉ាក់ ឲ្យកូនស្រីសម្តែងក្នុងតួអង្គយ៉ាងដូច្នេះ ដោយក្នុងនោះ អ្នកម៉ាក់ បានបញ្ជាក់យ៉ាងដូច្នេះថា ៖

នាងខ្ញុំសុំឆ្លើយតបជាមួយហ្វេនៗ១ចំនួនធំ ពួកគាត់ចេះតែឆាតមក លើកទឹកចិត្តនាងខ្ញុំនិងកូនវីញថា កុំខ្វល់ជាមួយហ្វេន១ចំនួនតូចដែលតាមគេតាមឯង មេបំបាសបំបោលមានតែ4/5នាក់ទេ មីងនិងវីញកុំគិតអី ដឹងស៊ូៗទៅកុំឈប់ថតអី ចឹងពួកក្មួយៗជាហ្វេនស្រលាញ់វីញជាវីញពិតៗបានអីមើលទៀត ព្រោះហ្វេនខ្លះថា គាត់ឈប់ចាប់អារម្មណ៍មើលកុនខ្មែរយូរហើយ ដល់បានមើលរឿង រសជាតិអ្នកមានមកជក់ចិត្តហ្មង។ ចឹងនាងខ្ញុំសុំឆ្លើយតបហ្វេនពិតៗដូចខាងក្រោមនេះ៕

កែវ កល្យាណ
រូបភាព
រូបភាព
  អ្នកស្រី កែវ កល្យាណ
  អ្នកស្រី កែវ កល្យាណ
  តារាស្រី កែវ ឡាវីញ
  តារាស្រី កែវ ឡាវីញ
  តារាស្រី កែវ ឡាវីញ និងអ្នកម៉ាក់
  តារាស្រី កែវ ឡាវីញ និងអ្នកម៉ាក់
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T