អុញ ចំនួនអ្នកគាំទ្រ អ្នករាំអមឆាកបទ PING PONG ច្រើនជាងអាយដលពិតប្រាកដទៅវិញ

//s9.kh1.co/fa/fa872332830ec2fa512a362b930172784b89dc50.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វីដេអូអ្នកគាំទ្ររបស់អ្នករាំបម្រុងអមឆាកបទ PING PONG ទាំងនេះ មានចំនួនលើសពី Idol ពិតប្រាកដ ដែលពួកគេកំពុងរាំទៅវិញ

កូរ៉េខាងត្បូង ៖ នាពេលថ្មីៗនេះ អ្នករាំរបស់តារាកូរ៉េ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយកម្មវិធីដូចជា Street Woman Fighter ផ្តល់ឱ្យពួកគេនូវការបង្ហាញសមត្ថភាព មិនត្រឹមតែប៉ុណ្ណឹងទេ អ្នករាំស្អាត ឬសង្ហាជាពិសេសក៏ក្លាយជាអ្នកមានឥទ្ធិពល តាមដែលពួកគេទទួលបាន Fandom ផ្ទាល់ខ្លួនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាពេលថ្មីៗនេះ មានការយកចិត្តទុកដាក់ថា អ្នករបាំបម្រុងអមឆាកទាំងនេះ ខ្លះមានភាពលេចធ្លោជាង Idol ពិតប្រាកដ ដែលពួកគេសម្តែងទៅវិញ ដោយផ្អែកលើទស្សនៈ Fancam នៃការសម្តែងរបស់បទ «Ping Pong» ដោយ HyunA និង Dawn ក្នុងកម្មវិធី Mnet ខណៈពេលដែលអ្នកគាំទ្ររបស់ HyunA និង DAWN មានអ្នកទស្សនាក្រោម ៦,០០០ ដង តែអ្នកគាំទ្រសម្រាប់អ្នករាំ Kim Jihyang និង Emma Song បានកើនឡើង និងមានចំនួនច្រើនជាង HyunA និង Dawn

HyunA និង Dawn
HyunA និង Dawn

គួរំលឹកផងដែថា Kim Jihyang ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ចំពោះការធ្វើជាអ្នករាំដ៏ស្រស់ស្អាតសម្រាប់ បទ «Candy» របស់ Baekhyun សមាជិកក្រុម EXO និង «2U» របស់ Kang Daniel ហើយឥឡូវនេះមានអ្នកមើលជាង ៧ ម៉ឺនដង ខណៈពេលដែល Emma ដែលល្បីល្បាញក្នុងកម្មវិធី Street Woman Fighter ឥឡូវនេះមានចំនួនជាង ៥០ ម៉ឺនដង។

Kim Jihyang
Kim Jihyang

ជាការពិត មិនមែនអ្នករាំទាំងអស់ សុទ្ធតែមានអ្នកគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេទេ មានតែអ្នកដែលមានការទទួលស្គាល់ និងអ្នកគាំទ្រច្រើនជាងនេះប៉ុណ្ណោះ ដែលមានវីដេអូ Fancam ដោយឡែកពីគ្នា៕

ចំនួនអ្នកមើល
ចំនួនអ្នកមើល
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T