អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ!

//s9.kh1.co/3d/3d22c279d6fc94f7dccba3589fa3cde49864f830.jpg
យល់ដឹង

 ១៨-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជំងឺគាំងបេះដូងកើតឡើងនៅពេលលំហូរឈាមដែលដឹកនាំអុកស៊ីសែនទៅកាន់បេះដូងត្រូវបានកាត់បន្ថយ ឬស្ទះ ព្រោះសរសៃឈាមបេះដូងរួម​តូចដោយសារមានកំណកជាតិខ្លាញ់

ជំងឺគាំងបេះដូងកើតឡើងនៅពេលលំហូរឈាមដែលដឹកនាំអុកស៊ីសែនទៅកាន់បេះដូងត្រូវបានកាត់បន្ថយ ឬស្ទះ ព្រោះសរសៃឈាមបេះដូងរួម​តូចដោយសារមានកំណកជាតិខ្លាញ់ (កូលេស្តេរ៉ុល និងសារធាតុដទៃទៀត)។ បើធៀបទៅនឹងបុរស ស្ត្រីមានបេះដូង និងសរសៃឈាមបេះដូងតូចជាង ដូច្នេះអាការៈគាំងបេះដូងរបស់បុរស និងស្ត្រីក៏អាចខុសគ្នាដែរ។ តើអាការៈគាំងបេះដូងរបស់បុរសនិងស្ត្រីខុសគ្នាដូចម្តេចខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគសញ្ញាគាំងបេះដូងរបស់ស្ត្រីមានដូចជា៖

  • ឈឺទ្រូង ប៉ុន្តែមិនកើតឡើងគ្រប់ពេល
  • ណែនទ្រូងឬឈឺពោះ
  • ឈឺចាក់ទៅថ្គាម ក ឬខ្នងផ្នែកខាងក្រោយ
  • ចង្អោរ ឬក្អួត
  • ហត់

រោគសញ្ញាគាំងបេះដូងរបស់បុរសមានដូចជា៖

  • ឈឺទ្រូង ឬមានណែនទ្រូង
  • ឈឺថ្គាម ក ឬខ្នង
  • ចង្អោរ ឬក្អួត
  • ហត់

រោគសញ្ញាគាំងបេះដូងទូទៅបំផុតរបស់បុរស និងស្រ្តីគឺការចុកទ្រូង ប៉ុន្តែស្ត្រី​អាចនឹង​មិនលេច​ចេញ​រោគ​សញ្ញា​ឈឺ ឬណែនក្នុងទ្រូង។ ដូច​គ្នា​ដែរ សញ្ញាព្រមានមិន​សូវច្បាស់មួយ​ចំនួន​ក៏​អាច​កើត​មាន​លើ​ស្រ្តូ​ដែរ ដូចជា ហត់ ធេងធោង អស់​កម្លាំង​ខ្លាំង ពិបាករំលាយអាហារ​ និងឈឺក ថ្គាម បំពង់ក ទ្រូងផ្នែកខាងក្រោម ឬខ្នងផ្នែកខាងក្រោយ។ សញ្ញាព្រមានទាំងនេះអាចមានលក្ខណៈស្រាល ប៉ុន្តែយើងត្រូវយកចិត្តទុក​ដាក់ និងប្រុងប្រយ័ត្ន ព្រោះ​ការដឹងមុនអាចជួយសង្គ្រោះជីវិតយើងបាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T