យ៉ាងម៉េចហ្នឹង? តារាប្រុស Lil Nas X បង្ហាញពោះម្ដងធំម្ដងតូច ឲ្យហ្វេនៗវង្វេងអស់

//s9.kh1.co/23/231fec0ad138dfe3d3072c09c0df652e51bfd868.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារារ៉េប លោក Lil Nas X បើកបង្ហាញរូបភាពពោះធំ មុន និងក្រោយពេលចូលរួម កម្មវិធី Met Gala ២០២១ ដែលធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់យ៉ាងខ្លាំង

បរទេស៖ តារាប្រុស លោក Lil Nas X គឺជាតារាចម្រៀងរ៉េបវ័យក្មេងដែលត្រូវបានទស្សនិកជនគាំទ្រយ៉ាងខ្លាំង ជាពិសេស តារាប្រុសរូបនេះ ក៏បានបើកចំហរថាខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នានៅឆ្នាំ ២០១៩ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាប្រុសលោក Lil Nas X ក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលមួយ និងធ្វើឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយនៅថ្ងៃទី ៣ ខែកញ្ញាកន្លងទៅនេះ តារាប្រុសរូបនេះ បានបង្ហាញរូបភាពមានផ្ទៃពោះនៅលើគម្របទស្សនាវដ្តីមួយ ហើយសំំណុំរូបថតទាំងនោះរបស់តារាចម្រៀងរ៉េបប្រុសរូបនេះ ក៏ទទួលបានចំណាប់អារម្មណ៍ភ្លាមៗនៅលើបណ្ដាញសង្គម ថែមទៀតផង។ 

ប៉ុន្តែ ស្រាប់តែនៅថ្ងៃទី ១៣ ខែកញ្ញា តារាប្រុសរូបនេះ ក៏បានបង្ហាញខ្លួនននៅក្នុងកម្មវិធី Met Gala ២០២១ ជាមួយនឹងសំលៀកបំពាក់ពណ៌មាសរឹបរាង ដើរនៅលើកម្រាលព្រំក្រហម បង្ហាញពីរូបរាងយ៉ាងខុសប្លែក ជាមួយនឹងក្បាលពោះរាបស្មើទៅវិញ។

ជាពិសេសនោះដែរ ការបង្ហាញខ្លួនបែបនេះ បានធ្វើឲ្យមនុស្សជាច្រើនហាក់ដូចជាមិនយល់ និងកាន់តែចង់ដឹងថា តើមានអ្វីកើតឡើងឲ្យពិតប្រាកដចំពោះតារាប្រុសរូបនេះ ព្រោះបន្ទាប់មកទៀត នៅថ្ងៃទី ១៥ ខែកញ្ញា លោក Lil Nas X បានបង្ហាញរូបថតពោះធំជាបន្តបន្ទាប់ដែលហាក់ដូចជា កំពុងត្រៀមខ្លួនសម្រាលកូន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Lil Nas X 
Lil Nas X 
Lil Nas X 
Lil Nas X 
Lil Nas X 
Lil Nas X 
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
រូបភាព របស់ Lil Nas X បង្ហាញពីពោះធំ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T