នរណាគេ? គី រីណា ថាស្ដាយណាស់ ដែលអត់បានលេងតទល់ តារាឆ្នើមក្រុមណាហ្គាវើលដ៍រូបនេះ

//s9.kh1.co/78/78f01632a5a3df03685d56ba88a7ca8513c6d900.jpg
កីទ្បា

 ១៦-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គី រីណា ថាស្ដាយណាស់ ដែលអត់បានលេងតទល់ តារាឆ្នើមក្រុមណាហ្គាវើលដ៍រូបនេះ

កម្ពុជា៖ កីឡាករវ័យក្មេង គី រីណា របស់ក្រុមកូនពៅព្រៃវែងអេហ្វស៊ី បានបង្ហើបថារូបគេស្ដាយណាស់ដែលមិនបានលេងតទល់នឹងនិមិត្ដរូបរបស់ខ្លួន គឺខ្សែបម្រើក្រុមណាហ្គាវើលដ៍ ​សុះ ស៊ូហាណា ក្នុងការប្រកួតនៅកីឡដ្ឋានខេត្ដព្រៃវែង កាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ។  ដោយសារតែត្រូវអនុវត្តបម្រាមមួយប្រកួត បន្ទាប់ពីទទួល បាន កាតលឿង៣សន្លឹកក្នុងការប្រកួត ៣លើកផ្សេងគ្នាកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គី រីណា
គី រីណា

រីណា បាននិយាយថា៖

កីឡាករដែលខ្ញុំចូលចិត្ត គឺបង សុះ ស៊ូហាណា។ ខ្ញុំចាប់ផ្ដើមចូលចិត្តគាត់ កាល៤-៥ឆ្នាំមុន ពេលខ្ញុំហាត់នៅក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំ កាលណោះមានលោកគ្រូ Lee Tae-hoon ជាគ្រូបង្គោល។ គាត់និយាយថា កីឡាករដែលគាត់ចូលចិត្ត គឺបង សុះ ស៊ូហាណា ហើយខ្ញុំក៏ចាប់ផ្ដើមចូលចិត្តគាត់ដែរ។ ខ្ញុំក៏ស្ដាយដែលមិនបានលេងប៉ះគាត់ និងក្រុមខ្លាំងដូចណាហ្គា ព្រោះអីបើបានលេងតទល់ ក្រុមខ្លាំង សមត្ថភាពយើងក៏អាចរីកចម្រើនតាមហ្នឹង។

សម្ដីរបស់ រីណា
សុះ ស៊ូហាណា
សុះ ស៊ូហាណា

ប្រភពcncc-football

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T