លេចឮថា PSG ត្រៀមដោះលែង Mbappe ឲ្យ R.Madrid ហើយ តែត្រូវប្រគល់ម្នាក់នេះទៅពួកគេវិញ

//s9.kh1.co/4f/4fc1fa2ec36d99515813401b8f573e4e55030014.jpg
កីទ្បា

 ១៦-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លេចឮថា PSG ត្រៀមដោះលែង Mbappe ឲ្យ R.Madrid ហើយ តែត្រូវប្រគល់ម្នាក់នេះទៅពួកគេវិញ។

អឺរ៉ុប៖ រឿងរ៉ាវរបស់ Kylian Mbappe ផ្លាស់ទៅចូលរួម Real Madrid ត្រូវបានគេលើកមកនិយាយយ៉ាងច្រើន កំលុងទីផ្សារដោះដូរកីឡាករថ្មីៗនេះ ថ្វីបើ ​Paris Saint-Germain មិនទាន់ព្រមទទួលយកសំណើណាមួយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mbappe 
Mbappe 

យោងតាមអ្នកកាសែតអ៊ីតាលី លោក Fabrizio Romano បានឲ្យដឹងថា លោកគ្រូបង្វឹក Mauricio Pochettino និងថ្នាក់ដឹកនាំនៅទឹកដី Parc de Princes នឹងយល់ព្រមអនុញ្ញាតឲ្យ Mbappe ទៅចូលរួម Real Madrid លុះត្រាតែព្រមថែម Vinicius Junior ឲ្យមកពួកគេម្នាក់វិញ។

Vinicius 
Vinicius 

ប្រាកដណាស់ Mbappe នឹងស្នាក់នៅ  PSG យ៉ាងហោចណាស់មួយរដូវកាលទៀត ដោយសារតែទីផ្សារដោះដូរកីឡាករបានផុតកំណត់ តាំងពីថ្ងៃទី៣១ ខែសីហា ហើយមានការរំពឹងទុកថាខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្រុមលោក Carlo Ancelotti នៅរដូវក្ដៅក្រោយដោយពុំមានតម្លៃខ្លួន។

តែយ៉ាងណាមិញ ថ្មីៗនេះដែរ លោក Leonardo ប្រធានផ្នែកកីឡារបស់ PSG ក៏រំពឹងថា Mbappe នឹងស្នាក់នៅក្លិបដែលមូលដ្ឋាននៅរដ្ឋធានីបារាំងជាច្រើនឆ្នាំតទៅមុខទៀត។ លោកបានប្រាប់ Canal Plus ថា៖

ខ្ញុំមិនឃើញថា Mabppe នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះទេ។ គ្មាននរណាម្នាក់គិតថា PSG នឹងគ្មាន Mabppe នាពេលអនាគតទេ។ ទំនាក់ទំនងរបស់គេជាមួយក្លិប គឺស៊ីជម្រៅ នោះហើយជាមូលហេតុដែលយើងមិនគិតពីការចាកចេញ៕

លោក Leonardo

ប្រភពsportbible

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T